អគ្គីភ័យឆាបឆេះតូបលក់ឥវ៉ាន់សរុបទឹកប្រាក់១៨០០០ដុល្លាអាមេរិក

ចែករំលែក៖

 

ខេត្តពោធិ៍សាត់: តូបលក់ឥវ៉ាន់ចាប់ហួយទំហំ ៨ម៉ែត្រ គុណនិង៤ម៉ែត្រ ត្រូវបានអគី្គភ័យឆាបឆេះទាំងស្រុងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់តោ្នត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ ដែលបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើត ដើម្បីទៅជួយអន្តរាគមន៍ប្រាប់ថា តូបត្រូវបានឆាបឆេះមានទំហំ ៨ម៉ែត្រ គុណនិង ៤ម៉ែត្រ សង់អំពីថ្មដំបូលប្រក់ស័ង្កសី លក់ឥវ៉ាន់ចាប់ហួយពេញ សរុបទឹកប្រាក់អស់ចំនួប្រមាណ១៨០០០ដុល្លារសហរដ្ឋអាមេរិច។ លោកអធិការបន្តថាម្ចាស់តូបលក់ឥវ៉ាន់ត្រូវបានអគី្គភ័យឆាបឆេះឈ្មោះ ហីុ ចាន់ធាវី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ។ លោកវរៈសេនីយ៍ត្រីបន្តទៀតថា ទោះបីគ្រោះអគី្គភ័យបានកើតឡើងបែបនេះក្តី ពុំមានបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ព្រោះតូបលក់ឥវ៉ាន់នេះម្ចាស់ដេកនៅផ្ទះជាប់និងកន្លែងកើតហេតុ ហើយបញ្ហានេះត្រូវបានកម្លាំងស្រាវជ្រាវរកឃើញហើយសន្និដ្ឋានថា អាចបណ្ដាលមកពីទុស្សេរខ្សែភ្លើងឆ្លងចរន្តបណ្ដាលឲ្យឆាបឆេះតែម្ដង៕

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print