សម្តេចមានប្រសាសន៍ថាៈចូលឆ្នាំចិនឆ្នាំនេះ គាប់ជួនធាតុអាកាសត្រជាក់ ប្រជាជនបានធ្វើដំណើរកំសាន្តនៅតាមទីកន្លែងនានាតាមបំណងរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ សម្តេចមានប្រសាសន៍ថាៈចូលឆ្នាំចិនឆ្នាំនេះ គាប់ជួនធាតុអាកាសត្រជាក់ ប្រជាជនបានធ្វើដំណើរកំសាន្តនៅតាមទីកន្លែងនានាតាមបំណងរបស់ខ្លួន អាស្រ័យដោយប្រទេសមានសន្តិភាព មានហេដ្ឋារចនាសម្ពន្ធ័ស្ពានថ្នល់ មានមធ្យោបាយធ្វើដំណើរងាយស្រួល។ល។ នេះហើយជាសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ។

សំរាប់ខ្ញុំវិញ បន្តការងារដែលមិនអាចខកខាន តែហោចណាស់មានស្រា មៅ៉ថែ របស់ចិនដែលកូន៤នាក់ក្នុងចំណោម៥នាក់យកមកក្នុងការិយាល័យដែលខ្ញុំកំពុងពិភាក្សាការងារជាមួយអភិបាលរាជធានី បា៉ សុជាតិវង្ស។ កូនស្រីៗខ្ញុំគេបង្ខំឱ្យឪពុកផឹក ហើយចង់ឱយខ្ញុំបានសំរាកសិន។ ដែលហៅថាកូនគឺ
ដូច្នេះហើយ ទោះពួកគេមានប្តី មានប្រពន្ធ មានកូន ហើយសិក្សាសុទ្ធតែកំរិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ពួកគេនៅតែក្មេងចំពោះមុខឪពុក ម្តាយ។

សង្ឃឹមថាក្មួយៗ ចៅៗ កុំធ្វើឱ្យមាតា បិតាកើតទុក្ខស្រក់ទឹកភ្នែកដោយសារការខុសឆ្គងរបស់យើង៕ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print