ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់នៃក្រុង.ខេត្តពោធិ៍សាត់ គឺនៅដដែល៥.៤៥ម៉ែត្រ ដែលកំម្ពស់ប្រកាសអាសន្ន៥.០០ម៉ែត្រ ប៉ុន្តែទឹកបានលិចលង់ផ្ទះសម្បែង និងដំណាំផ្សេងៗ។ល។កាន់តែខ្លាំខ្លាបន្ថែម រួមទាំងមួយផ្នែកនៃស្រុកភ្នំក្រវាញផងដែរ ។
ប្រភពរាយការណ៍ព័ត៌មានដដែលបន្តទៀតថា កំម្ពស់ទឹកស្ទឹងស្រុកភ្នំក្រវាញ៤.៧២ម៉ែត្រ កំពស់ប្រកាសអាសន្ន៦.០០ម៉ែត្រ កំពស់ទឹកស្ទឹងស្រុកវាលវែង១.៧២ម៉ែត្រ កំពស់ប្រកាសអាសន្ន១០.០០ម៉ែត្រ ប្រសិននៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់បន្តទឹកស្ទឹងនៅក្រុងពោធិ៍សាត់បន្តស្រក ៕ ដោយៈ បុឹម ពិន
...