រដ្ឋាភិបាលជប៉ុន នឹង​ផ្ដល់​​ប្រាក់ឧបត្ថម្ភ​ឲ្យ​គូ​ស្វាមីភរិយា​ ដែល​រៀបការ​ចាប់ពី​ខែមេសា ឆ្នាំ​២០២១​ខាងមុខ ដើម្បី​ជំរុញ​កំណើន​អត្រាកំណើត​ទារក់

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទារករបស់ប្រជាជនខ្លួន រដ្ឋាភិបាលជប៉ុន បានសម្រេចឧបត្ថម្ភលុយមួយផ្នែកនៃកម្មវិធីគាំទ្រអ្នករៀបការថ្មីថ្មោង ការចាប់ពីខែមេសា ឆ្នាំ២០២១ខាងមុខនេះតទៅ ដោយគូស្វាមីភរិយា នឹងមានលទ្ធភាពទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ៦០ម៉ឺនយេន (​ជាង៥៧៥៣ដុល្លារ​) ដើម្បីចែតចាត់ការចំណាយផ្សេងៗ ខណៈពួកគេត្រៀមចាប់ផ្ដើមជីវិតគ្រួសារ

បើតាម​​ប្រភពព័ត៍មានពីរដ្ឋាភិបាលជប៉ុន ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា៖ ជប៉ុនកំពុងជួបប្រទះបញ្ហាអត្រាកំណើតទាប ដែលបង្កឡើងមួយផ្នែកធំដោយនិន្នាការប្រជាជនជប៉ុន ដែលរៀបការយឺត សម្រេចមិនរៀបការតែម្ដង បន្ទាប់ពីមើលឃើញថា បញ្ហាចាក់ឫសជ្រៅក្នុងសង្គមជប៉ុនបែបនេះ រដ្ឋាភិបាលជប៉ុន នឹងព្យាយាមលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនរៀបការដោយការដាក់ចេញកម្មវិធីឧបត្ថម្ភគាំទ្រដល់អនាគតគូស្វាមីភរិយាជប៉ុន

​​ទីភ្នាក់ងារព័ត៌មាន Kyodo បន្តថា ដើម្បីមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ ទាំងប្ដី និងប្រពន្ធជនជាតិជប៉ុន ត្រូវតែមានអាយុតិចជាង ៤០ឆ្នាំ គិតត្រឹមថ្ងៃចុះឈ្មោះរៀបការ លក្ខខណ្ឌមួយទៀត គឺ អ្នកទាំងពីរ ត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំសរុបចូលគ្នាទាបជាង ,លានយេន ជាងម៉ឺនដុល្លារ

ហេតុផលនោះគឺ ទីក្រុងទាំងនេះ ត្រូវបង់ពាក់កណ្ដាលនៃការចំណាយក្នុងកម្មវិធីនេះ យ៉ាងណាមិញ បើគិតត្រឹមខែកក្កដា ឆ្នាំ២០២០កន្លងទៅការអនុវត្តកម្មវិធីគាំទ្រហិរញ្ញវត្ថុនេះ ពុំទាន់ត្រូវបានធ្វើឡើងទូទាំងប្រទេសនៅឡើយទេ ពោលគឺមានតែ១៥ភាគរយប៉ុណ្ណោះក្នុងចំណោមទីក្រុងសរុបរបស់ប្រទេសជប៉ុន

សូមជម្រាបថា រដ្ឋាភិបាលកណ្ដាលជប៉ុន នឹងចេញថ្លៃចំណាយរហូតដល់ភាគនៃការចំណាយសរុបក្នុងកម្មវិធីនេះវិញ ដែលនឹងយកចេញពីកញ្ចប់ថវិកាជាតិ ឆ្នាំ២០២១ ខាងមុខ នេះគឺដើម្បីលើកទឹកចិត្តឲ្យទីក្រុងជប៉ុនច្រើនថែមទៀតអនុវត្តកម្មវិធីគាំទ្រគូស្វាមីភរិយាថ្មីថ្មោងនេះ ដោយក្នុងកម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុនក្នុងគោលដៅដោះស្រាយបញ្ហាអត្រាកំណើតទាបក្នុងប្រទេស ខណៈមានទារកត្រឹម ៨៦៥ ០០០នាក់ ប៉ុណ្ណោះ ចាប់កំណើតក្នុងឆ្នាំ២០១៩ ដែលជាតួលេខទាបបំផុត

គួរបញ្ជាក់ថា បើតាមការស្ទង់មតិក្នុងឆ្នាំ២០១៥ ដោយវិទ្យាស្ថានជាតិសន្តិសុខសង្គមនិងប្រជាជនជប៉ុន ក៏បានបញ្ជាក់ដែរថាការផ្ដល់លុយឧបត្ថម្ភបែបនេះ គឺជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តឲ្យប្រជាជនរៀបការ ព្រោះថា បុរសជប៉ុននៅលីវអាយុចន្លោះ២៥៣៤ឆ្នាំប្រមាណ២៩ភាគរយ និងស្ត្រីជប៉ុននៅលីវប្រមាណ១៧,ភាគរយ បានលើកឡើងពីបញ្ហាខ្វះខាតលុយកាក់ជាមូលហេតុដែលពួកគេសម្រេចមិនរៀបការ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print