អភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បើយោងតាមប្រភពមន្ទីរព័ត៌មានខេត្តពោធិ៍សាត់បានរាយការណ៍ឱ្យដឹងថា៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ។

ដោយឡែកបើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យថាស្ថានភាពទឹក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ
– ស្ទឹងពោធិ៍សាត់មានកម្ពស់ ៥.៤៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ)
– ស្ទឹងក្រវាញ មានកម្ពស់ ៤.៧២ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ)
– ស្ទឹងវាលវែង មានកម្ពស់ ១.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)
– ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ ចាប់ផ្តើមស្រក ១.៤ម៉ែត្រ ដោយឡែកស្ទឹងក្រុងពោធិ៍សាត់ នៅនឹងដដែល គឺ៥.៤៥ម៉ែត្រ
– ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់ទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់។ បច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៅស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង៕ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print