កាំរីមួយគ្រឿង គេចម៉ូតូឆ្លងផ្លូវ ហ្រ្វាំងមិនទាន់ធ្លាក់ចូលប្រឡាយ ធ្វើឧ្យមនុស្សប្រុស ស្រី៥នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ប៉ោយប៉ែត៖ កាំរីមូយគ្រឿង គេចម៉ូតូឆ្លងផ្លូវហ្វ្រាំងមិនទាន់ ជ្រុលចង្កូតធ្លាក់ចូលប្រឡាយ ធ្វើឧ្យមនុស្សប្រុស ស្រី៥នាក់រងរបួសធ្ងន់ស្រាល កាលពីរម៉ោង៣និង៤៥នាទីសៀលថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៦តាមបណ្ដោយផ្លូវជាតិលេខ៥៩dឋិតក្នុងភូមិកូនដំរី.សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

អ្នករងរបួស ទី១-មានឈ្មោះឡាយ សៅភេទប្រុសអាយុជាង៥០ឆ្នាំរងរបួសស្រាលជាអ្នកបើកបរ ទី២-ចន្ធាភេទស្រីអាយុ១៩ឆ្នាំរងរបួសធ្ងន់ ទី៣-ឈ្មោះភាព សាវិនភេទស្រីអាយុ២០ឆ្នាំរងរបួសស្រាល ទី៤-ឈ្មោះលន់ សោភាភេទស្រីអាយុ១៩ឆ្នាំរងរបួសស្រាលនិងទី៥-ឈ្មោះពិន  ចាន់ថា ភេទស្រីអាយុ១៩ឆ្នាំរងរបួសស្រាល អ្នកទាំងអស់គ្នារស់នៅក្នុងភូមិអូរដា ឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំំបង។

តាមប្រភពពីកន្លែងកើតហេតុប្រាប់ថាៈមុនកើតហេតុរថយន្តពាក់ស្លាកលេខកំពងចាម2A-1417 ពណ៏ខ្មៅចង្កូតឆ្វេង​សេរីឆ្នាំ១៩៩៣បានដឹកកូនពីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសអូនាងទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿនស្រប់ទិសជាមួយម៉ូតូមិនស្គាល់ម៉ាក សំដៅទៅផ្ទះនៅក្នុងភូមិអូរដាឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង ហើយនៅក្នុងរថយន្តនោះជាកូនចៅសាច់ញ្ញាតិតៃកុងបើកបរ  លុះដល់ចំណុចកើតហេតុស្រាប់តែម៉ូតូបត់ខាងឆ្វេងដៃ  ធ្វើឧ្យរថយន្តហ្រាំងមិនទាន់ក៏ជ្រុលធ្លាក់ប្រឡាយ ក្រឡាប់បីបូនត្រឡប់ធ្វើឧ្យមនុស្សក្នុងរថយន្តរងរបួសធ្ងន់ស្រាលតែម្ដង ចំណែករថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ​តៃកុងរថយន្តបានដឹកអ្នករងរបួសធ្ងន់ឈ្មោះចន្ធាភេទស្រីអាយុ១៩ឆ្នាំ មកព្យាបាលនៅពេទ្យមួយកន្លែងក្នុងក្រុងប៉ោយប៉ែត។

លោកម៉ារិន នាយប៉ុស្ដ៏រដ្ឋបាលសង្កាត់និមិត្តបានមានប្រសាសន៏ថាៈចំពោះរថយន្ត ខាងលើមិនបានយកទៅរក្សាទុកនៅកន្លែងប៉ុស្ដ៏ឡើយដោយរថយន្តខាងលើនោះមិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃឬទ្រព្យសម្បត្តអ្នកដទៃ បានឧ្យគាត់ហៅរថយន្តសន្ដោងយកទៅជួសជុលដោយខ្លួនឯង៕

IMG-20160209-WA0107

IMG-20160209-WA0118

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print