លោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងឃុំចំនួនពីរ នៃស្រុកទឹកឈូ

ចែករំលែក៖

ខេត្តកំពត៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងឃុំចំនួន២ គឺឃុំ ត្រពាំងធំ និងឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីពិភាក្សា និងសិក្សាផលប៉ះពាល់ដើម្បី ឈានដល់ការ ស្ដានឹងកសាងឲ្យសម្រេចទទួលបានលទ្ធផលជោគជ័យ។

តាមបទបង្ហាញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងនោះគម្រោងទី១ គឺការស្ដាប្រឡាយប្រវែង២០០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ គម្រោងទី២ការសាងសង់ផ្លូវបេតុងទំហំ១២ម៉ែត្រ ប្រវែង១៨៤២ម៉ែត្រ ក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ។

ក្នុងឱកាសកិច្ចប្រជុំនេះ លោក ជាវ តាយអភិបាលខេត្ត បានឯកភាពលើគម្រោងទាំងពីរនេះ និងបានស្នើដល់មន្ត្រីនៃមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំនេះ រួមគ្នាពិភាក្សាផ្ដល់ជាយោបល់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការស្ដានិងកសាងប្រព័ន្ធប្រឡាយទឹកនិងផ្លូវបេតុងក្នុងគម្រោងទាំងពីរខាងលើនេះឲ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print