សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលបើកឡានបំបុកបារ៉ាស់សមត្ថកិច្ច រកឃើញគ្រឿងញៀនជិត៥គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌចំការមន និងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានបើកឡានបំបុកបារ៉ាស់សមត្ថកិច្ច ។ ក្រោយមក ពេលសមត្ថកិច្ចចាប់ខ្លួនបាន រកឃើញគ្រឿងញៀនជិត៥គីឡូក្រាម ។

បទល្មើសនេះ គឺ បានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចជិតស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន ថ្លែងថា សមត្ថកិច្ចបានរកឃើញរថយន្តម៉ាក lexus GS-300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2W-7669 បើកបរដោយជនជាតិចិនប្រុសស្រី២នាក់ រួមជាមួយកូនតូចប្រុសស្រី២នាក់ទៀត ធ្វើដំណើរពីលិចទៅកើត ចូលគោលដៅ ក្នុងល្បឿនលឿនមិនបានឈប់ អោយកម្លាំងសមត្ថកិច្ច ត្រួតពិនិត្យនោះទេ ។

លោកបន្តថា រថយន្តនោះបានបន្ថែមល្បឿន បើកគេចចេញពីគោលដៅ ទៅបុកបារ៉ាស់សមត្ថកិច្ច ឆ្ពោះចូលក្នុងកោះពេជ្រ ក៏ត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ ។ ខណៈមកជិតខុនដូរមួយកន្លែង បានឈប់រថយន្ត រួចក៏បានបោះថង់ខ្មៅ ដែលដាក់គ្រឿងញៀន ចោលនៅជិតរថយន្ត រួចរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកនៅកូនតូចប្រុសស្រី២នាក់ នៅក្នុងរថយន្ត ។ ក្រោយមកទៀត សមត្ថកិច្ចឆែកឆេរ ក្នុងថង់ខ្មៅ ឃើញសុទ្ធតែគ្រឿងញៀន ទម្ងន់ជិត៥គីឡូក្រាម។

សមត្ថកិច្ចបានបន្តទៅឆែកឆេរដល់បន្ទប់ ។ ប៉ុន្តែពេលមិនទាន់ដល់បន្ទប់ផង ស្រាប់តែឃើញជនជាតិចិន ដើរចេញខាងក្នុងសណ្ឋាគារ មានយួរវ៉ាលីខ្មៅ ចេញមកខាងក្រៅបានបន្តិច ស្រាប់តែជនជាតិចិនរូបនោះ បានរត់បម្រុងសំដៅឡើងរថយន្ត ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ហើយបាន ឆែកឆេររកគ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ីន ចំនួន១៤ដុំ ទៀត។

បច្ចុប្បន្ន បុរសជនជាតិចិន រួមទាំងវត្ថុតាង ថ្នាំញៀនជាច្រើនគីឡូក្រាម ត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងឃាត់ខ្លួនសាកសួរ តាមនីតិវិធី ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print