Juventus ស្វាគមន៍ Morata ត្រលប់មកទីក្រុង Turin វិញមុនការរំពឹងទុក

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus បានស្វាគមន៍កីឡាករ Alvaro Morata ត្រលប់មកទីក្រុង Turin វិញមុនការរំពឹងទុករបស់ខ្សែប្រយុទ្ធរូបនេះនឹងវិលទៅចូលរួមជាមួយក្រុមជើងឯកអ៊ីតាលី Serie A មួយនេះ។

Morata ត្រូវបានគេរាយការណ៍ថានឹងចូលរួមជាមួយ Juventus ក្នុងការខ្ចីប្រាក់ពីក្លិប Atletico Madrid ក្នុងកិច្ចព្រមព្រៀងមួយដែលនឹងចំណាយទឹកប្រាក់៩លានផោន ហើយក្លិបអ៊ីតាលីក៏នឹងមានជម្រើសក្នុងការទិញផ្តាច់កីឡាករវ័យ២៧ឆ្នាំរូបនេះក្នុងតម្លៃ៤៥លានផោន។

ក្រុមសេះបង្កង់ Juventus ដែលបាននិងកំពុងស្វែងរកការដណ្តើមជើងឯកធំៗនៅរដូវកាលនេះបានស្វាគមន៍ Morata នៅពេលដែលគាត់បានទៅដល់ទីក្រុង Turin ប្រទេសអ៊ីតាលី។

ស្របពេលកីឡាករ Gonzalo Higuain បានចាកចេញទៅចូលរួមជាមួយក្លិប Inter Miami របស់អាមេរិក ក្លិប Juventus ក៏បានចាប់អារម្មណ៍កីឡាករ Luis Suarez របស់ក្លិប Barcelona និង Edin Dzeko របស់ក្រុម Roma ផងដែរ។

Morata ធ្លាប់លេងនៅ Juventus ដោយរកបាន ២៧គ្រាប់ក្នុង៩៣ប្រកួតឆ្លងកាត់ពីររដូវកាលចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ ។ បន្ទាប់មកគាត់បានវិលត្រឡប់ទៅកាន់ក្លិប Real Madrid មួយរដូវមុនពេលចូលរួមជាមួយក្លិប Chelsea និងក្រោយមកទៅក្លិប Atletico Madrid ជាកន្លែងដែលគាត់រកគ្រាប់បាល់បាន១២គ្រាប់នៅ La Liga ក្នុង៣៤ ប្រកួតកាលពីរដូវកាលមុន។

Juventus បានឈ្នះពានរង្វាន់អ៊ីតាលី Serie A ចំនួន៩លើកជាប់ៗគ្នា និងបានបើកយុទ្ធនាការរដូវកាលថ្មីរបស់ពួកគេក្រោមការដឹកនាំរបស់លោក Andrea Pirlo ជាមួយនឹងជ័យជម្នះ ៣-០ លើក្រុម Sampdoria កាលពីថ្ងៃអាទិត្យកន្លងទៅ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print