អាជ្ញាធរ​អាមេរិក ឃាត់ខ្លួនប៉ូលីស​ក្រុង​ញូវយ៉ក​ម្នាក់ ដោយចោទប្រកាន់​ពីបទ​ធ្វើ​ចារកិច្ច​ឲ្យ​ចិន​

ចែករំលែក៖

អន្តរជាតិ៖ បុរសជនជាតិទីបេម្នាក់ដែលជាមន្ត្រីប៉ូលីសនៅក្នុងទីក្រុងញូវយ៉ក ត្រូវបានអាជ្ញាធរអាមេរិក ឃាត់ខ្លួនដោយចោទប្រកាន់ពីបទធ្វើចារកិច្ចឲ្យទីក្រុងប៉េកាំង ក្នុងដីកាចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញាថ្មីៗនេះ ខណៈដែលរូបគេធ្វើសកម្មភាពចាប់ពីឆ្នាំ ២០១៨ ដល់២០២០នេះ

បើយោងតាមដីការចោទប្រកាន់របស់អាជ្ញាធរអាមេរិក បានបញ្ជាក់ថា បុរសរូបនេះជនជាតិទីបេដែលមានអាយុ ៣៣ឆ្នាំ និងជាមន្ត្រីប៉ូលីសនៅក្នុងសង្កាត់ Queens នៃទីក្រុងញូវយ៉ក ត្រូវបានអាជ្ញាធរអាមេរិក ឃាត់ខ្លួនតាមបញ្ជារបស់សមាជិកម្នាក់នៃកុងស៊ុលចិន ប្រចាំទីក្រុងញូវយ៉ក ពីបទប្រមូលព័ត៌មាននៅក្នុងសហគមន៍ទីបេ និងប្រភពព័ត៌មានសំខាន់ៗមួយចំនួនឲ្យបក្សកុម្មុយនិស្តចិន

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​ បាននិយាយថា តាមដីកាចោទដដែលនេះ បានបញ្ជាក់ថា ជនជាតិទីបេរូបនេះ បានអនុញ្ញាតឲ្យមន្ត្រីកុងស៊ុលចិន ចូលរួមក្នុងកម្មវិធីមួយចំនួន ដែលរៀបចំដោយនាយកដ្ឋានប៉ូលិសក្រុងញូវយ៉កផងដែរ តាមរយៈកិច្ចការចារកិច្ចប៉ូលីសក្រុងញូវយ៉ករូបនេះ ត្រូវបានចិនផ្តល់ប្រាក់ចំនួន ម៉ឺនដុល្លារ ក្រៅពីបទចារកិច្ច បុរសរូបនេះ រងបទចោទប្រកាន់ផ្សេងទៀតដូចជា៖ការបម្រើបរទេសនៅលើទឹកដីអាមេរិក ការរារាំងប្រតិបត្តិការសេវាសាធារណៈ និងការបោកប្រាស់ជាដើម

ដោយឡែកបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋអាជ្ញាក្នុងទីក្រុងញូវយ៉ក បានអះអាងថា ជនជាតិទីបេរូបនេះ ត្រូវបានគេបញ្ជូនទៅតុលាការហើយ និងកំពុងស្ថិតក្នុងបន្ទាប់ឃុំខ្លួនបណ្តោះអាសន្ន ចំណែកនាយកដ្ឋានប៉ូលីសក្រុងញូវយ៉កវិញ បានអះអាងថា ប៉ូលីសដែលចោទពីបទចារកិច្ចនេះ ត្រូវបានព្យួរការងារ និងមិនទទួលបានប្រាក់បៀវត្សឡើយ

គួរបញ្ជាក់ថា បុរសទីបេរូបនេះ បានកើតនៅក្នុងប្រទេសចិន ដែលក្រោយមកបានទទួលសិទ្ធិជ្រកកោននយោបាយនៅអាមេរិក ក្រោមហេតុផលថាអាជ្ញាធរចិន បានធ្វើទណ្ឌកម្មលើរូបលោកព្រោះជាជនជាតិភាគតិចទីបេ ប៉ុន្តែ ការស៊ើបអង្កេតមួយបានបង្ហាញថា ឪពុកម្តាយរបស់បុរនេះ គឺជាសមាជិកបក្សកុម្មុយនិស្តចិន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print