ឥណ្ឌានិងចិនបានព្រមព្រៀងគ្នាមិនបញ្ជូនទាហានបន្ថែមទៅកាន់ព្រំដែនមានវិវាទ

ចែករំលែក៖

តាមសារព័ត៌មាន ​Times of India បានផ្សាយថា កម្លាំងទាហានឥណ្ឌា​និងចិនបានព្រមព្រៀងគ្នា​ឈប់បញ្ជូនទាហានទៅកាន់ព្រំដែនដែលមានវិវាទ​។ តំបន់ព្រំដែនប្រទេសទាំងពី​រស្ថិតនៅក្នុងភាពតានតឹងជាច្រើនសប្តាហ៍កន្លងមក​ហើយ។
នៅក្នុងសេចក្តីប្រកាសរួម​​ កាលពីយប់ថ្ងៃទី​២២ ខែកញ្ញា​ ក្រោយជំនួបពិភាក្សាគ្នា​តាមទូរស័ព្ទ​រវាងមេបញ្ជាការកងទ័ព​ប្រទេសទាំងពីរ​ស្តីពីបញ្ហាព្រំដែន ភាគីទាំងពីរបានសម្រេច​ឈប់បញ្ជូន​ទាហានទៅកាន់តំបន់ព្រំដែន ។
ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ទៀតថា ភាគីទាំងពីរ​បានពិភាក្សាគ្នាយ៉ាងលម្អិត​ស្តីពីវិវាទនៅតាមបណ្តោយព្រំដែន LAC ។ ភាគីទាំងពីរ​បានរក្សាទំនាក់ទំនង​ដើម្បីបញ្ចៀសការយល់ច្រឡំ​ឈានដល់ការប្រឈមមុខតានតឹង​ដាក់គ្នា។ ជាមួយគ្នានេះដែរ មន្ត្រីយោធាចិន និងឥណ្ឌា​នឹងបន្តពិភាក្សាគ្នា ក្នុងពេលដ៏ខ្លីខាងមុខស្តីពី​បញ្ហាព្រំដែន។
ក្នុងជំនួបពិភាក្សាគ្នា​កាលពីថ្ងៃទី​​២១ ខែកញ្ញា គឺជាកិច្ចពិភាក្សាទី​៦ហើយស្តីពីបញ្ហាព្រំដែន ចាប់តាំងពីការប្រឈមមុខតានតឹង​នៅថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០មក។
បញ្ហាព្រំដែន រវាងឥណ្ឌានិឹងចិន​បានល្អប្រសើរឡើងវិញ​ក្រោយជំនួបពិភាក្សាគ្នានៅក្នុងប្រទេសរុស្ស៊ី ។ ជាមួយគ្នានេះដែរ រដូវ​ត្រជាក់ជិតមកដល់ ការដកទាហានចេញគឺជារឿងសំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print