ចិនគ្មានបំណងធ្វើសង្គ្រាមត្រជាក់ ឬក្តៅគគុកជាមួយប្រទេសណាឡើយ, នេះបើតាមការអះអាងពីលោក ស៊ី ជិនពីង

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានឆ្លើយតបនឹងការចោទប្រកាន់ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកលើប្រទេសចិន នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី២២ ខែកញ្ញា (ពេលវេលានៅញូយ៉ក) វិញថា៖ប្រទេសចិនគ្មានចំណងធ្វើសង្គ្រាមត្រជាក់ ឬក្តៅគគុកជាមួយប្រទេសណាមួយឡើយ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក ស៊ី ជិនពីង បានអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល (COVID-19) ខណៈដែលលោក ដូណាល់ ត្រាំ នៅចំពោះមុខវេទិកា UNGA បានទាមទារឲ្យប្រទេសចិន ទទួលខុសត្រូវចំពោះរីករាតត្បាតនៃជំងឺ COVID-19 ទៅកាន់ពិភពលោក ដោយលោកបានចោទចិនថា មិនបានគ្រប់គ្រងវីរុសនេះដោយត្រឹមត្រូវ។

ដោយឡែកទាក់ទិននឹងបញ្ហាខាងលើនេះ លោក ចាង ជុន (Zhang Jun) តំណាងជាន់ខ្ពស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានប្រកាសច្រានចោលការចោទប្រកាន់របស់លោក ត្រាំ ចំពោះប្រទេសជាថ្មីនេះផងដែរ ដោយលោកបានចាត់ទុកថា «គ្មានមូលដ្ឋាន» និងជាពាក្យកហុក ដែលត្រូវបានលើកមកនិយាយ រាប់ពាន់ដងមកហើយ ប៉ុន្តែវានៅតែជាពាក្យកុហក។

បច្ចុប្បន្នទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក បានធ្លាក់ចុះកាន់តែខ្លាំងឡើងៗ គិតចាប់តាំងពីការផ្ទុះសង្គ្រាមពាណិជ្ជកម្ម, បាតុកម្មនៅហុងកុង, ជំងឺរាតត្បាតសកល COVID-19 និងបញ្ហាកោះតៃវ៉ាន់ជាដើម។ ខណៈការបោះឆ្នោតអាមេរិក នឹងឈានចូលមកដល់ នៅថ្ងៃទី០៣ខែវិច្ឆិកា ខាងមុខនេះ លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា បាននិងកំពុងយកវេទនាឃោសនា ស្ទើរគ្រប់កន្លែងរបស់លោកវាយប្រហារទៅលើប្រទេសចិន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print