បងប្អូនបង្កើតឈ្លោះគ្នារឿងជណ្តើររួមបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនពីរនាក់ដែលមានផ្ទះពីរល្វែងជាប់គ្នាបាបឈ្លោះនិងប្តឹងផ្តល់គ្នា រឿងជណ្តើររួមរហូតឈានដល់ចាក់សោរច្រក់ចូលកាំជណ្តើរមិនអោយចេញចូល។ ហេតុការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ ២០១៦ នៅចំនុចផ្ទះលេខ ៥៤០ អា ៥៤០បេ ស្ថិតនៅផ្លូវបេតុង ក្រុម៧ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ វិវាទរវាងបងប្អូនបង្កើតខាងលើនេះ
ភាគីទី១ ឈ្មោះ ប៊ុន ឃុន ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅអាស័យដ្ឋានខាងលើ (ផ្ទះលេខ ៥៤០បេ)។ ភាគីទី ២ មានឈ្មោះ ប៊ុន ម៉ៅ ភេទប្រុស អាយុ អាយុ៤៦ឆ្នាំ ត្រូវជាប្អូនបង្កើត ស្នាក់នៅអាស័យដ្ឋានខាងលើ (ផ្ទះលេខ ៥៤០ អា)។
ប្រភពពីលោក សំ ស៊ីថា មេភូមិទឹកថ្លា បានអោយដឹងថា កាលពីថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០១៣ភាគទាំង២ខាងលើ បានធ្វើកិច្ចសន្យព្រមព្រាងគ្នាចំពោះជណ្តើរខាង និងរានហាលដែលស្ថិតនៅជំហៀងផ្ទះលេខ ៥៤០អា ដែលគ្រួសារ ទាំង២កំពុងប្រើប្រាស់សព្វថ្ងៃ ជារបស់រួមជារៀងរហូតគ្មានកំណត់ បើថ្ងៃក្រោយទោះជាគ្មាន លោកស្រី ប៊ុន ឃុន និង និងលោក ប៊ុន ម៉ៅក៍ដោយ ដែលបានផ្តិតមេដៃទុកជាភស្តុតាងផង។ រហូតដល់ថ្ងៃកើតហេតុខាងលើក៍ស្រាប់ តែលោក ប៊ុន ម៉ៅ បានយកសោរចាក់ទ្វារមិនអោយចេញចូល(ផ្នែកកាំជណ្តើរ)។ បើតាមសម្តីរបស់លោក ប៊ុន ម៉ៅ បានប្រាប់អោយដឹងថា ផ្ទះខាងលើនេះជាកេរ្តិ៍អាករដែលម្តាយបន្សល់ទុកអោយសំរាប់ពីរនាក់បងប្អូន(ក្នុងចំណោមបងប្អូន៥នាក់) តែបងស្រីខាងលើមិនបានប្រគល់ប្លង់កម្មសិទ្ធិកាន់កាប់ផ្ទះខាងលើមកអោយគាត់ ទើបគាត់សម្រេចចិត្តចាក់សោរកាំជណ្តើរខាងលើមិនអោយចេញចូល។
បើតាមសម្តីអ្នកស្រី ប៊ុន ឃុនត្រូវជាបងស្រីបានអោយដឹងថា គាត់និងប្រគល់ប្លង់ផ្ទះអោយភ្លាម អោយតែប្អូនព្រមធ្វើកិច្ចសន្យាជាក់លាក់អមជាមួយនិងកិច្ចសសន្យាព្រមព្រៀងចាស់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ដោយអោយទុកជណ្តើរជំហៀងផ្ទះ និងរានហាលជារបស់រួមដដែល ដោយមានអាជ្ញាធរដឹងលឺ
។ពាក់ពន្ធ័និងបញ្ហានេះគេឃើញមានអាជ្ញាធរភូមិ សង្កាត់ និងសមត្ថកិច្ចមូលដ្ឋានចុះមកសម្របសំរួលទើបលោកប៊ុន ម៉ៅ ព្រមបើកទ្វារអោយមនុស្សចេញចូលជាបន្តោះអាសន្នហើស្អែកម៉ោង០៧ព្រឹកគាត់និងចាក់សោទ្វារវិញ។
ប៉ុន្តែទោះជាយ៉ាងណាក៍ដោយសមត្ថកិច្ចនិងអាជ្ញាធរអោយភាគីទាំង២ទៅដោះស្រាយគ្នានៅសាលាសង្កាត់ទឹកថ្លាហើយត្រូវយកឯកសាពាក់ព្ធន័ទៅជាមួយផង។
គួបញ្ជាក់ដែរថាទំណាស់រវាងបងប្អូនបង្កើតនេះនិងឈានដល់ការចាក់សោរទ្វារមិនអោយចេញចូលនេះគឺផ្តើមចេញពីប្អូនប្រុសឈ្មោះ ប៊ុន ម៉ៅសុំអោយបងស្រីឈ្មោះ ប៊ុន ឃុនផ្តិតមេដាយប្រគល់ផ្លង់កម្មសិទ្ធអោយគាត់ប៉ុន្តែខាងបងស្រីវិញបានប្រាប់ថាគាត់យល់ព្រមផ្តិមេដាយអោយតែគាត់សុំអោយប្អូនប្រុសត្រូធ្វើកិច្ចសន្យាដោយទុកជណ្តើនោះដើរចេញចូលរួមដើម្បីអោយអ្នកជួលផ្ទះនៅខាងលើចេញចូលបានផង៕ តុង សីហា

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print