មន្ត្រីកូរ៉េខាងត្បូងដែលបាត់ខ្លួនបានរកឃើញសពនៅតំបន់សមុទ្រ​កូរ៉េខាងជើង

ចែករំលែក៖

ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី​២៣ខែកញ្ញា បានប្រកាសថា​ ពេលនេះកំពុងតែត្រួតពិនិត្យព័ត៌មានស្តីពី​ការរកឃើញសពមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង​ដែលបាត់ខ្លួននៅក្នុងដែនសមុទ្រកូរ៉េខាងជើង ។ មន្ត្រីដែលបាត់ខ្លួន​គឺបានទៅបំពេញការងារ​នៅលើដែនសមុទ្រ​ជិតព្រំដែនកូរ៉េខាង
ជើង​។
តាមប្រភពព័ត៌មាន មន្ត្រីកូរ៉េខាងត្បូងដែលបាត់ខ្លួន​នោះមានអាយុ​៤៧ឆ្នាំ​ធ្វើការនៅក្នុងក្រសួងសមុទ្រនិងនេសាទកូរ៉េខាងត្បូង​ បានបាត់ខ្លួនពីនាវារបស់រដ្ឋាភិបាលពេលកំពុងតែត្រួតពិនិត្យ​ដែនសមុទ្រនៅវេលាថ្ងៃត្រង់ថ្ងៃទី​២១ខែកញ្ញា​។
ក្រុមការងារនៅលើនាវាយាមល្បាតបានរកឃើញស្បែកជើងរបស់មន្ត្រីដែលបាត់ខ្លួននៅលើនាវា​។ ក្រុមជួយសង្គ្រោះបានខិតខំស្វែងរក​មន្ត្រីដែលបាត់ខ្លួន ដោយមាននាវានិង​យន្តហោះប្រមាណ​២០គ្រឿង​ចូលរួមស្វែងរក។
តាមប្រភពព័ត៌មាន​ពីក្រុមចារកិច្ចកូរ៉េខាងត្បូង មន្ត្រីដែលបាត់ខ្លួនបានរកឃើញ​នៅតំបន់សមុទ្រ​កូរ៉េខាងជើង នៅយប់ថ្ងៃទី២២ ខែកញ្ញា​។ មន្ត្រីកូរ៉េខាងត្បូង នឹង​បើកការស្រាវជ្រាវ​ពីមូលហេតុដែលបណ្តាលឲ្យ​បាត់ខ្លួន។
តាមសាររព័ត៌មាន​យ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា​ នៅពេលនេះ​មិនទាន់ប្រាកដថា បានរកឃើញ​សពឬក៏នៅមានជីវិតនៅឡើយទេ​។ នៅពេលដ៏ខ្លីខាងមុខ​និឹងមានព័ត៌មានច្បាស់លាស់ស្តីពី​មន្ត្រីដែលបាត់ខ្លួន​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print