រុស្ស៊ីប្រកាសថានឹងផ្តល់វ៉ាក់សាំង ដោយឥតគិតថ្លៃដល់បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីថ្ងៃទី​២២ ខែកញ្ញា​បានប្រកាសថា នឹងផ្តល់ជូនបុគ្គលិករបស់អង្គការសហប្រជាជាតិ ទាំងអស់នូវវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដោយអត់គិតថ្លៃ។
នៅក្នុងឃ្លីបវីដេអូ ស្តីពីសុន្ទរកថា​ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី​២២ ខែកញ្ញា ​ប្រធានាធិបតី រុស្ស៊ីលោកពូទីន​បានបញ្ជាក់ថា​ «គួរតែបញ្ចប់រាល់ការដាក់ទណ្ឌកម្មខុសច្បាប់»ដល់ប្រទេសមួយចំនួន​ដូចជារុស្ស៊ី ដើម្បីជំរុញសេដ្ឋកិច្ច ពិភពលោក ដែលកំពុងរងផលប៉ះពាល់ដោយសារតែកូវីដ​-១៩ ក៏ដូចជាបង្កើនការងារធ្វើឲ្យបានច្រើន។
លោកពូទីនបានបញ្ជាក់ទៀតថា ភាពចាំបាច់នៅពេលនេះគឺ សហប្រតិបត្តិការពហុភាគី​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ និងបញ្ហាសំខាន់ៗនៅលើពិភពលោក​។ លោកពូទីនបន្តទៀតថា «ចំបាច់ត្រូវតែធ្វើបដិវត្តន៍ រំដោះវិស័យពាណិជ្ជកម្ម​រួចផុតពី​រនាំង រារាំង ក្នុងនោះមានការដាក់ទណ្ឌកម្មខុសច្បាប់ទាំងឡាយ។ នោះគឺជាវិធីសាស្ត្រដើម្បីជួយកំណើនសេដ្ឋកិច្ចពិភពលោក និង​កាត់បន្ថយចំនួនពលរដ្ឋអត់ការងារធ្វើ។
ជាច្រើនឆ្នាំកន្លងមក ​មេដឹកនាំរុស្ស៊ី​បានអំពាវនាវ​ឲ្យបញ្ចប់ការដាក់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុប មកលើប្រទេសរុស្ស៊ី ​ក្រោយទីក្រុងមូស្គូដាក់បញ្ចូលតំបន់គ្រីមៀស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរុស្ស៊ី នៅឆ្នាំ​២០១៤ តាមការចង់បានរបស់ពលរដ្ឋគ្រីមៀ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print