ករណីជះទឹកអាស៊ីតលើប្រពន្ធនោះសមត្ថកិច្ចអះអាងថា៖ស្ត្រីរងគ្រោះមានសភាពស្រាល

ចែករំលែក៖

ភ្នំពេញ៖លោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ កាលពីព្រឹកម្សិលបានអះអាងតាមទូរស័ព្ទឲ្យដឹងថា ករណីជះទឹកអាស៊ីលើប្រពន្ធរបស់ ខ្លួននោះផ្តើមចេញពីរឿងប្រច័ណ្ឌ ហើយករណីនេះជនសង្ស័យជាប្តីបានមានទំនាស់គ្នា ជាមួយប្រពន្ធរបស់ជាង១ខែមកហើយ។ ដោយឡែកស្ត្រីរងគ្រោះមានសភាពធូរស្រាល បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកនាយប៉ុសិ៍្តដដែលបន្តថា ទឹកអាស៊ីតដែលជនសង្ស័យប្រើប្រាស់ជះមកលើស្ត្រីនោះ គឺអាស៊ីតប្រភេទស្រាលចឹង ទេទើបស្ត្រីរងគ្រោះមិនសូវធ្ងន់ធ្ងរឡើយ តែទោះបីជាយ៉ាងនេះក្តីជនសង្ស័យបានព្យារត់ គេចខ្លួនពីការតាមប្រម៉ាញរបស់សមត្ថកិច្ចយើង។
​លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យក៏បាន បញ្ជាក់បន្ថែមថា ជនសង្ស័យជាប្តីរបស់ស្ត្រីរងគ្រោះបានទាស់ទែងគ្នាហើយជនសង្ស័យ បានចុះចោលផ្ទះជាង១ខែហើយ ក្រោយមកនៅថ្ងៃចូលឆ្នាំចិននេះជនសង្ស័យក៏ត្រឡប់ វិញហើយសុំស្ត្រីរងគ្រោះជាប្រពន្ធនោះឡើងចូលផ្ទះ តែស្ត្រីរងគ្រោះមិនអនុញ្ញាត។ តែ មួយសន្ទុះក្រោយមកក៏កើតមានរឿងករណីជះទឹកអាស៊ីតនេះតែម្តងបង្កការភ្ញាក់ផ្អើល។
​លោកអធិការរងដដែលបន្ថែមថា រហូតមកដល់ពេលនេះជនសង្ស័យជាប្តីនោះ ពុំទាន់ចាប់ខ្លួននៅឡើយទេ។ តែកម្លាំងសមត្ថកិច្ចជំនាញកំពុងតាមស្រាវជ្រាវយ៉ាងស្វិត ស្វាញដើម្បីចាប់ខ្លួនជនបង្កមកផ្តន្ទាទោសឲ្យខាងតែបាន។
​គួររំលឹកថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម្តុំផ្ទះជួលផ្សរដីថ្មី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ស្ត្រីរងគ្រោះជាកម្មការិនីរោងចក្រកាត់ដេរមានឈ្មោះ ស៊ី សុខលី អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិមាន ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ ង៉ែត ផល្លី អាយុ២៧ឆ្នាំ(គេចខ្លួន)៕​ តាឡឹម

image image

image

...


 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print