អតីតយោធិនរំសាយម្នាក់យកឡាមនិងពូថៅ អាកនិងកាប់ជើងខ្លួនឯងឈាម ហូរស្រោចពេញខ្លួនត្រូវក្រុមក្រុមគ្រួសារនិងសមត្ថកិច្ចជួយទាន់

ចែករំលែក៖

​កំពង់ឆ្នាំង ៖ បុរសម្នាក់ដែលជាអតីតយោធិនរំសាយ បានរងរបួសឈាមហូរស្រោចពេញទាំងខ្លួន បន្ទាប់ពីបុរសរូបនេះបានយកផ្លែឡាមមកអាករខ្លួនឯង និងយកពូថៅមកកាប់ជើខ្លួនឯង តែត្រូវបានក្រុមគ្រួសារដឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចអោយជួយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
​សមត្ថកិច្ចបានអោយដឹងថា បុរសដែលបំរុងធ្វើអត្តឃាតខ្លួនឯងនេះឈ្មោះគង់ ប៊ុនធឿន ហៅ ពៅ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
​តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចអោយដឹងថា បុរសរូបនេះបានស្រែកឡូឡាខ្លាំងៗថា មានគេរកអាកគាត់សម្លាប់ ឮដូចនេះនបងប្អូនក្រុមគ្រួសារបានរត់គេចខ្លួនអស់រលីង ដោយសារតែខ្លាចបុរសរងគ្រោះ រហូតដល់ម៉ោងប្រមាណជាង២យប់កណ្តាលអធ្រាតបានចុះទៅអើតមើលក៍ស្រាប់ប្រទះឃើញ បុរសរូបនេះបានយកឡាមអាកខ្លួនឯង និង ពូថៅយកមកាប់ជើង ឈាមហូរស្រោចពេញខ្លួន ឃើញដូចនេះក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ច ជួយអន្តរាគមន៍ ចូលជួយសង្រ្គោះបុររូបនេះ រួចបានដឹកមកដឹកមកសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែក្រោយពីគ្រូពេទ្យព្យាបាលរួចហើយជនរងគ្រោះបានទៅផ្ទះវិញ នៅពេលទៅដល់ផ្ទះវីញ បុរសរូបនេះនៅតែធ្វើសកម្មភាពដដែល ម្តងយកខ្សែចងក យកកណ្តាវអាកទៀត ហើយក្រុមគ្រួសារចេះតែតាមមើលរហូត ។
​ក្រុមគ្រួសារបានប្រាប់អោយដឹងថា បុរសរូបនេះនៅតែម្នាក់ឯងទេ ប្រពន្ធនិងកូនរស់នៅខេត្តកណ្តាល គឺលែងលះគ្នាយូហើយ ៗរាល់ថ្ងៃរស់នៅជាមួយប្អូន ។ គាត់មានជំងឺសសៃប្រសាទ ពេលធ្វើទុកម្តងគឺផ្អើលពេញភូមិ ហើយពេលចូលជួយពិបាកនឹងជួយណាស់ ព្រោះពេលដែលគាត់ធ្វើទុកម្តងមានផ្លែឡាម ពូថៅកណ្តាវ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ ដល់ក្រុមគ្រួសារដែលចូលទៅជួយគាត់ ។ ចន្ថា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print