សៀមរាបៈ ប្រជាពលរដ្នរឹះគន់នាយខណ្ឌរដ្នបាលជលផលសៀមរាបរក្សាទុក ស្រះនិងបែចិញ្ចឹមត្រីឆ្តោ ក្នុងខេត្តសៀមរាបចំនួនជិត ២០០កន្លែងសំរាប់ជាប្រយោជន៍ ផ្ទាល់ខ្លួនទើបពុំមានការបង្ក្រាបធ្វើអោយបទល្មើសកើតមានយ៉ាងពេញបន្ទុក។
បើយោងតាមសំដីរបស់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាបបានថ្លែង ថា នៅទូទាំងខេត្តសៀមរាប មានស្រះនិងបែចិញ្ចឹម ត្រីឆោ្ដជិត២០០កន្លែង កំពុងតែចិញ្ចឹមត្រីឆ្តោ ដោយខុសច្បាប់គ្រាន់តែ ស្រុកជីក្រែងនិងស្រុក សូទ្រនិគម មានស្រះ ចិញ្ចឹមត្រីឆ្តោមានរាប់ សិបកន្លែងចំណែកក្រុងសៀមរាបមានជាង៣០ស្រះ ត្រូវចំណាយកូនត្រី តូចៗរាប់សិបតោន ធ្វើជាចំណីរអោយកូនត្រីឆ្ដោស៊ីុ ហើយកូនត្រីទាំង នោះបានមកពីការ ដាក់ឆ្នុក អួន ស្បៃមុង ក្រឡាញឹក នៅក្នុងបឹងទន្លេសាប លោកក៏បានបញ្ជាក់ដែរថាយោង តាមលិខិតរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មិនឲ្យមានការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ ដែលជាប្រភេទត្រី ស៊ីសាច់ជាអាហារនេះជាដាច់ខាតទោះជាលក្ខណៈគ្រួសារក៏ដោយ។
ប្រជាពលរដ្ឋនៅ ខេត្តសៀមរាបបានរឹះគន់ ជំនាញជលផលថាជាអ្នកបើកភ្លើងខៀវឲ្យចិញ្ចឹមត្រីទាំងនេះតាំងពី លោក ព្រិនសាវិន ទទួលបន្ទុកជា នាយខណ្ឌរដ្ឋបាល ជលផលនៃខេត្ត សៀមរាបជិត១០ឆ្នាំ បានធ្វើឲ្យបទល្មើសនេសាទមិនអាចកាត់បន្ថយបានទេ បែរជារឹតតែកើតឡើងទ្វេដងទៅវិញ។
ទាក់ទិនទៅនឹង ករណីនេះដែរ លោកព្រិនសាវិន នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តសៀមរាបមិន អាចទាក់ទងសុំការបុះភ្លឺបានទេនៅ រសៀលថ្ងៃទី០៩ខែ កុម្ភះនេះដោយសារតែ ទូរស័ព្ទរបស់លោក បិតឬក៏មិនហ៊ានបកស្រាយឬយ៉ាងណា៕ប៊ុន រិទ្ធី