ផ្លូវបេតុងក្រាលឆ្អឹងដែកទទឹង 6 ម៉ែត្រ ប្រវែង 1.604 ម៉ែត្រឆ្លងកាត់3ភូមិ ក្នុងសង្កាត់ត្រូវសម្ភោធដាក់អោយប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ ៖ បច្ចប្បន្នការអភិវឌ្ឍន៍របស់ប្រទេសជាតិមានការរីកចម្រើនលើ គ្រប់វិស័យពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលតែងតែទម្លាក់ថវិកាពីមួយឆ្នាំទៅមួយឆ្នាំឲ្យមកថ្នាក់ខណ្ឌ និងសង្កាត់កើនឡើងជានិច្ច ដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

យើងទាំងអស់គ្នាត្រូវបំរើ និងការពារ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដ៍ត្រឹមត្រូវនិងយុត្តិធម៍ របស់រដ្ឋាភិបាលយើងនាពេលនេះ កុំជឿតាមការឃោសនារបស់ជនអគតិមួយចំនួនឲ្យសោះ ការលើកឡើងរបស់លោកសុខ សម្បតិ អភិបាលខណ្ឌព្រែកព្នៅទាំងនេះនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង ឆ្អឹងដែក១ខ្សែប្រវែង១.៦០៤ ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងថ្លាន់ និងភូមិបឹងខ្នំ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោកសុខ សម្បតិ បានឲ្យដឹងទៀតថា បច្ចុប្បន្នយើងមានផ្លូវថ្នល់ ស្ពាន និងស្ពានអាកាសដើម្បីបញ្ជាសការកកស្ទះចរាចរណ៍ក្នុងរាជធានីនិងបង្កភាពងាយស្រួលដល់តម្រូវការរបស់ប្រជាពលរដ្ឋ ដោយមានថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ដល់សុខសុវត្ថភាព ស្ថេរភាព ផ្នែកនយោបាយ និងសន្តិសុខសង្គម បើនៅមានគណៈបក្សប្រជាជន ការអភិវឌ្ឍន៍គឺនឹងរីកចំរើនជារៀងរហូត។

លោកបញ្ជាក់ថា យើងទាំងអស់គ្នាឃើញស្រាប់ហើយនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុងរហូតដល់ជនបទ មានផ្លូវខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នា មានសមិទ្ថផលធំៗ ដូចជាស្ពានឆ្លងទន្លេ ស្ពានអាកាស ដែលជាការកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរបានដោយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប។

លោកអភិបាលខណ្ឌព្រែកព្នៅបន្ថែមថា ជាក់ស្តែងនាពេលនេះយើងទទួលបានសមិទ្ធិផលថ្មីមួយទៀតក្នុងសង្កាត់ពន្សាំងនេះ ដែលសបញ្ជាក់ឲ្យឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ មានគារអភិវឌ្ឍន៍ជានិច្ចជាបន្តបន្ទាប់ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយលោកសុខ សម្បតិ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រកបរបរទទួលទាន និងត្រូវបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នា ដើម្បីលុបបំបាត់ភាពក្រីក្រ ហើយសូមកុំជឿតាមការឃោសនារបស់ជនអគតិមួយចំនួនឲ្យសោះ៕ ដោយៈព្រែកជ័យ

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print