តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មេបញ្ជាការរងកងទ័ពជើងគោក ចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងពង្រឹងប្រៀបការពារជាតិអោយបានរឹងមាំ។ នេះជាការថ្លែងពីឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ឯ មេបញ្ជាការ កងទ័ពជើងគោក។

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទ ឆ្នាំ២០២០ របស់ការិយាល័យបច្ចេកទេសកងទ័ពជើងគោក ។ ពិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ។

ថ្លែងក្នុងពិធី ដោយជំនួសមុខជូន លោក មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សួន ខាំឡ បានចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទ ឆ្នាំ២០២០ ដែលប្រារព្ធបើកវគ្គនាពេលនេះ ពិតជាមាន សារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងពង្រឹងប្រៀបការពារជាតិអោយបានរឹងមាំ។ វគ្គបំប៉ននេះ ក៏បានរួមចំណែកពង្រឹងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច និងការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើ រួមទាំងការងារគ្រប់គ្រង បច្ចេកទេស ស្របទៅនឹងការវិវឌ្ឃន៍សម័យបច្ចេកវិទ្យាជឿនលឿននៅលើពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេស នឹងជំរុញដល់បណ្តាស្ថាប័ន កងឯកភាព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក អោយអនុវត្តន៍អោយបានត្រឹមត្រូវតាមឋានានុក្រម និងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះទៀតសិក្ខាកាមទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញឿន និងចូលរួមអនុវត្តន៍បានខ្ពស់នូវវិធានការនានារបស់ក្រសួងសុខាភិបាលចូលរួមទប់ស្កាត់ជម្ងឺរាតត្បាត កូវីដ ១៩ ដោយត្រូវប្រកាន់ភ្ជាប់នូវអនាម័យជានិច្ចគឺ ហូបស្អាត និងរស់នៅស្អាត។

តាមរបាយការណ៍ការិយាល័យបច្ចេកទេស បានឲ្យដឹងថាវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទ ឆ្នាំ២០២០ នេះ មានរយះពេល ០៣ខែ ចាប់បើកពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែធ្នុ ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១១៨នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ដើម្បីបំប៉នបន្ថែមចំណេះដឹងសំខា់លើការងារទូទៅរបស់យោធិន ការងារគ្រប់គ្រងរថយន្តគ្រឿងចក្រ ការងារគ្រប់គ្រងអាវុធជាតិផ្ទុះគ្រាប់រំសេវ ការត្រួតពិនិត្យបច្ចេកទេសអាវុធគ្រាប់ ការងារធានាបច្ចេកទេសអាវុធគ្រឿងផ្ទុះគ្រាប់រំសេវ និងបច្ចេកទេសទូទៅរបស់អាវុធថ្មើរជើងជាដើម៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print