ព្រឹកនេះ..! នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៧ (ACDFM-17)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូចូលរួម កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៧ (ACDFM-17) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលរៀបចំឡើងដោយប្រទេសវៀតណាម។
សូមជម្រាបជូនថា៖ ក្នុងកិច្ចប្រជុំដែលមានទិសស្លោក «កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីអាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប» នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបង្ហាញពីទស្សនៈ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ សម្រាប់សមាគមន៍អាស៊ាន ប្រកបដោយឋាមវន្ត និងការប្តេជ្ញាចិត្ត កិច្ចសហប្រតិបត្តិការតំបន់ ដោយបន្តកសាងទំនុកចិត្តគ្នា ក្នុងចំណោមកងទ័ពអាស៊ាន ចែករំលែកពត៌មានទាន់ពេលវេលា និងសហការធ្វើការរួមគ្នាដោះស្រាយ រាល់បញ្ហាប្រឈម កើតឡើងជាប្រពៃណី និងមិនប្រពៃណីនៅក្នុងតំបន់ឲ្យទទួលបានជោគជ័យ រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់ និងពិភពលោក។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងស្ថានភាពវិបត្តិជំងឺឆ្លងកូវីដ-១៩ ក៏ដោយ ក៏កងយោធពលខេមរភូមិន្ទ នៅតែរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងបេសកកម្មមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយបានបញ្ជូនកងកម្លាំងបន្ថែម ទៅចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាព។

ទាក់ទិនដល់បញ្ហាជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្ដាលឲ្យមនុស្សជាច្រើនក្នុងពិភពលោកបានស្លាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សុខភាពសាធារណៈ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការទប់ស្កាត់ទាន់ពេលវេលា និង មានប្រសិទ្ធភាព កាត់បន្ថយជំងឺភ័យខ្លាចហួសហេតុ និងបានបង្ហាញពីទឹកចិត្តមនុស្សធម៌របស់កម្ពុជា ចំពោះការមិនប្រកាន់ពូជសាសន៍ ឬរើសអើង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print