ជប៉ុន ប្រេ​ស៊ី​ល អាល្លឺម៉ង់ និង​ឥណ្ឌា ​ទទូច​ជាថ្មី​ឲ្យអង្គការសហប្រជាជាតិ​ ធ្វើកំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ

ចែករំលែក៖

អន្តរជាតិ៖ប្រទេសចំនួនបួនដែលសុបិនក្លាយជាសមាជិកអចិន្ត្រៃយ៍នៃស្ថាប័នក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)​ មានដូចជា៖ ប្រទេសជប៉ុន ប្រេស៊ី អាល្លឺម៉ង់ និងឥណ្ឌា បានទទូចជាថ្មីឲ្យចាប់ផ្ដើមកិច្ចចរចាឡើងវីដើម្បីឈានដល់ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែការជំរុញនេះ គឺធ្វើឡើងក្រោយពីកិច្ចពិភាក្សាលើរឿងនេះ ត្រូវបានផ្អាកបណ្ដោះអាសន្នដោយសារជំងឺរាតត្បាតសកល COVID-19

ជាក់ស្តែងរដ្ឋមន្ត្រីការបរទេសជប៉ុន ប្រេស៊ី អាល្លឺម៉ង់ និងឥណ្ឌាដែលស្គាល់ថា «G4» ​ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយជំនួបប្រជុំតាមអនឡាញនាឱកាសមហាសន្និបាត UN នៅថ្ងៃទី២៣ ខែកញ្ញាម្សិលមិញ ដោយបានសង្កត់ធ្ងន់ពីភាពបន្ទាន់នៃការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ និងការធ្វើបច្ចុប្បន្នភាពលើក្រុមប្រឹក្សាសន្តិសុខដែលជាស្ថាប័នសម្រេចចិត្តដ៏សំខាន់ក្នុងគោលដៅតាមឲ្យទាន់ស្ថានភាពជាក់ស្តែងដែលកំពុងកើតឡើងក្នុងពិភពលោក បន្ថែមពីនេះរដ្ឋមន្ត្រីការបរទេសប្រទេសទាំងបួននេះ បានបង្ហាញការខកចិត្តចំពោះការព្យាយាមបង្អាក់ដំណើរការនៃកិច្ចចរចានេះ ហើយស្នើឲ្យគ្រប់ប្រទេសពាក់ព័ន្ធតាំងចិត្តមុតមាំដោះស្រាយបញ្ហានេះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo

ជប៉ុន បានធ្វើការជាមួយប្រទេសទាំងជាច្រើនឆ្នាំមកហើយក្នុងគោលដៅក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខហើយបង្កើនកៅអីសមាជិកមិនអចិន្ត្រៃយ៍បន្ថែម កិច្ចពិភាក្សាអន្តររដ្ឋាភិបាលលើការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ បានចាប់ផ្ដើមក្នុងឆ្នាំ២០០៩ តែពុំសូវទទួលផ្លែផ្លាច្រើនឡើយ

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានលើកឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ពីឆន្ទៈរបស់រដ្ឋាភិបាលក្រុងតូក្យូក្នុងការចូលវិភាគទានដល់អភិបាលកិច្ចសកល ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ បាននិយាយយ៉ាងដូច្នេះថា«​ជប៉ុនត្រៀមលក្ខណៈពេញលេញដើម្បីបំពេញទំនួលខុសត្រូវជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយចូលរួមចំណែកធានាស្ថិរភាព និងសន្តិភាពពិភពលោក​»​

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខ មានសមាជិកអចិន្ត្រៃយ៍ចំនួន ដែលមានអំណាចវ៉េតូ រួមមាន ចក្រភពអង់គ្លេស ចិន បារាំងរុស្ស៊ី និងអាមេរិក ហើយសមាជិកមិនអចិន្ត្រៃយ៍១០ទៀត ដែលបោះឆ្នោតជ្រើសរើសសម្រាប់អាណត្តិឆ្នាំ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print