បុរសម្នាក់ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធចងករសម្លាប់ខ្លួន

ចែករំលែក៖

សៀមរាប៖ បុរសម្នាក់បានផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធស្ដីឲ្យបន្ដិចបន្តួច ចង.កសម្លាប់ខ្លួនហេតុការណ៍នៅ វេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចក្រុមទី២ ភូមិគីរីមានន្ទ សង្កាត់អំពិល ក្រុងសៀមរាប។

បើតាមប្រភពពត័មានពីមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ឡុង សារិទ្ធ  ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់ ក្រោយពីផឹកស៊ីស្រវឹង បានមកឈ្លោះទាស់សំដីរឿងផឹកស៊ី​ដោយមិននឹកស្មានថា លុះព្រឹកឡើងក៏ប្រទះឃើញចង.កសម្លាប់ខ្លួន​នៅនិងរ៉ូតផ្ទះដូច្នេះសោះ ​។

ហេតុការណ៍នេះក្រោយពីសមត្ថកិច្ចធ្វើកុសលវិច្ច័យរួចបានប្រគល់សាកសពឲ្យប្រពន្ធនិងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

12666455_938944192865330_223920030_n

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print