បុរសដែលបោសសម្អាតនៅកន្លែងព្រះសង្ឃចេកព្រះអង្គចមស្លាប់សង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តសៀមរាប  ៖  បុរសម្នាក់បានស្លាប់សង្ស័យខ្យល់គរហើយសាកសពត្រូវគេប្រទះឃើញនៅវេលាម៉ោង០៥:៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច ព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

មន្ត្រីកងអាជអាវុធហត្ថ បានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឃុត សំរេច អាយុ៤១ឆ្នាំ មុខរបរជាអ្នកបោសសម្អាត នៅបរិវេណព្រះអង្គចេកព្រះអង្គចម មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្រោយពីធ្វើកុសលវិច្ច័យសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ក្រោយមកប្រគល់ឲ្យសាច់ញាតិនិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

12713884_938944576198625_1017681566_n

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print