ស្លាប់៣នាក់របួសធ្ងន់២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបើកបុកគ្នានៅក្រុងតាខ្មៅ

ចែករំលែក៖

កណ្តាលៈ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ ២នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់មួយរវាងម៉ូតូ២គ្រឿងបើកបុកគ្នានៅលើផ្លូវជាតិលេខ២ កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខទីតាំរោងម៉ាស៊ីនកិនស្រូវយីហោ(ហេងសម្បត្តិ) ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-6955 បើកបរដោយឈ្មោះ គង់ គៀន ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) មានទីលំនៅក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ម៉ូតូបង្កមានអ្នករួមដំណើរជាមួយ២នាក់ ទី១-ឈ្មោះ វុធ វិបុល ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ) មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ទី២-ឈ្មោះ គឿន សុភី ភេទប្រុស អាយុ ១៧ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដោយឡែកម៉ូតូម្ខាងទៀតម៉ាកហុងដាវ៉េវ ធុនសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-3385 បើកបរដោយឈ្មោះ អ៊ុន សារឿប ភេទប្រុស អាយុ៣៦ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ប៉ក់ ស្រីលីស ភេទស្រី អាយុ១៩ឆ្នាំ (រងរបួសធ្ងន់) មានស្រុកកំណើតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ ២ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូវ៉េវដែលបើកបរច្រាស់ទិសគ្នា ពេញមួយទំហឹងបណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗនោះរថយន្តសាមុយបានដឹកជនរងគ្រោះទាំង៥នាក់បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យជ័យជំនះក្រុងតាខ្មៅ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះ៣នាក់ក្នុងចំណោម៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅធ្វើកំណត់ ហេតុដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះតហរូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ស្អាងជ័យ

image image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print