ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០១៦នេះក្រុមអាជីករខ្មែរដែលរកស៊ីលក់ដូរនៅផ្សាររោងក្លឿរប្រទេសថៃ ជាប់ព្រំដែនក្រុងប៉ោយប៉ែតបាននិងកំពុងបិទតូបជាបណ្តើរៗហើយក្រោយពីរដឹងថា មានកិច្ចប្រជុំមួយរវាងសមត្ថកិច្ចនិងក្រុមស៊ីវិលDSIថៃដែលគេហៅថា៖(លាចកាស៊ីត)នោះកាលពីរវេលាម៉ោង០១រសៀលថ្ងៃទី០៩ខែគុម្ភះឆ្នាំ២០១៦ម្សិលមិញនេះនិងពួកគាត់បានស្តាប់និងបានឃើញនៅការផ្សព្វផ្សាយតាមបណ្តាលសារព័ត៌មានរបស់ប្រទេសថៃប្រកាសពីប្រតិបត្តិការរបស់សមត្ថកិច្ចនិងក្រុមDSIចុះមកត្រួតពិនិត្យនិងចាប់ទំនិញរំលោភកម្មសិទ្ធិបញ្ញាបន្តទៀតទើបបានជាមានការបិតតូបបែបនេះ។
សូមបញ្ជាក់ដែរថា៖នៅព្រឹកថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៦នេះក្រុមអាជីករខ្មែរដែលរកស៊ីលក់ដូរនៅផ្សាររោងក្លឿរប្រទេសថៃបាននិយាយតៗគ្នាពីរមាត់មួយទៅមាត់មួយថា កិច្ចប្រជុំនៅម្សិលមិញនេះគឺត្រូវបានក្រុមDSIមិនយល់ព្រមឲ្យលក់បន្តទៅទៀតឡើយគឺត្រូវបោសសម្អាតមិនឲ្យមានទំនិញរំលោភកម្មសិទ្ធិបញ្ញាបន្តទៀតដូច្នេះហើយទើបពួកគាត់មានការភ័យក្លាចនិងព្រួយបារម្មណ៍ក្រែងឡូ តទៅទៀតមិនឲ្យលក់នៅផ្សាររោងក្លឿបន្តទៅទៀតព្រោះបើបិតតូបយូក្រុមអាជីករខ្មែរអាចប្រឈម ជាច្រើនជាពិសេស ថ្លៃតូប បើទោះបីជាបិតក៏ត្រូវបងថ្លៃតូបដែរ នេះហើយជាការប្រឈមនោះ៕
ដោយ៖ វណ្ណា