ភ្នំស្វាយដែលជាទីកំសាន្តដ៍ល្អប្រណិតមួយនៅក្នុងខេត្តរតនគិរីនេះ បានធ្វើឲ្យមានការហួសចិត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ ភ្នំស្វាយដែលជាទីកំសាន្តដ៍ល្អប្រណិតមួយនៅក្នុងខេត្តរតនគិរីនេះ បានធ្វើឲ្យមានការហួសចិត្តមួយដោយសារតែមានជនមិនស្គាល់មុខលួចដាំបង្គោលរបងនៅជើងវត្តភ្នំស្វាយតាមបណ្តោយផ្លូវជាតិលេខ៧៨ទល់មុខការ៉ាសាំងតាយ សេង ស្តិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ បំរ៉ុងដាក់យកដីប៉ុន្តែត្រូវបានអាជ្ញាធរដឹងទាន់ហើយបានដកបង្គោលរបងនោះចេញវិញ។

ភាពភ្ញាក់ផ្អើលអំពីការដាំបង្គោលរបងព័ន្ធជើងវត្តភ្នំស្វាយជាទីរមណីយដ្ឋាននេះគឺបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភ:នេះដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងបានលុងបានចុះធ្វើសកម្មភាពដកបង្គោលទាំងនោះចេញវិញ។

ទាក់ទិនការបោះបង្គោលនេះលោកអ៊ុក សំអុល អភិបាលក្រុងបានលុងបានបញ្ជក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ខែកុម្ភ:នេះថា ការបោះបង្គោលរបងនេះគឺជារឿងខុសច្បាប់ បច្ចុប្បន្នអាជ្ញាធរក្រុងក៍ដូចជាស្ថាប័នពាក់ព័ន្ធនឹងសើុបអង្គតក្នុងករណីនេះ។

ដោយឡែកមានប្រភពមួយចំនួនបាននិយាយថា អ្នកដែលនៅពីក្រោយអំពីការដាំបង្គោលនេះគឺជាមនុស្សដែលមានឋានខ្ពង់ខ្ពស់នៅឯរាជធានីភ្នំពេញ។

សូមជម្រាបផងដែរថា ទន្ទឹមនឹងការដកបង្គោលនេះគេក៍បានប្រទះឃើញនូវការជីក កកាយជើងភ្នំស្វាយយកដីអស់មួយចំនួនធំផងដែរ ប៉ុន្តែមិនមែនជីកនៅកន្លែងដែលអនុវត្តន៍ដកបង្គោលនោះទេហើយទាក់ទិននឹងការជីក កកាយនោះផងដែរ គេនៅមិនទាន់ដឹងថាអាជ្ញាធរសង្កាត់នឹងអាជ្ញាធរក្រុងចាត់វិធានការចំពោះជនប្រព្រឹត្តយ៉ាងដូចម្តេចនោះទេព្រមទាំងវែកមុខរកអ្នកនៅពីក្រោយខ្នងអ្នកដាំបង្គោលនោះផងដែរ ៕

12696857_788161077957085_2047072071_o

12696846_788161097957083_1941885189_o

12499292_788161111290415_161365019_o

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print