ខេត្តពោធិ៍សាត់៖ កម្លាំងអាវុធហត្ថខេត្ត ស្រុកភ្នំក្រវាញសហការគ្នានាំខ្លួនជនសង្ស័យម្នាក់តាមដីការបស់ចៅក្រមនៃសាលាដំបូងខេត្តពោធិ៍សាត់។ប្រតិបត្តិការនាំខ្លួនជនសង្ស័យតាមដីកាខាងលើ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦ត្រង់ចំណុចលេខ ០៣៦០៣៥៤-១៣៧៦៦៦២ស្ថិតក្នុងភូមិស្តុកខ្ទុំ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់ពីលោកអនុសេនីយ៍ឯកចាន់ សុខា មេបញ្ជាកងរាជអាវុធហេត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថាជនសង្ស័យត្រូវបាននាំខ្លួនឈ្នោះ ឈៀង សន ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិ ឃុំកើតហេតុ។
លោកមេបញ្ជាបន្តថាការនាំខ្លួនសង្ស័យនេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន ដោយចោទប្រកាន់ពីបទហឹង្សារនិងធ្វើឲ្យខូចខាតដោយចេតនា លេខ ១៧១៣ ព.ស១៥ ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ ចេញដោយលោក កេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដែលជនសង្ស័យប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅកន្លែងភូមិ.ឃុំនាំខ្លួន។
លោកអនុសេនីយ៍ឯកបន្តទៀតថា ជនសង្ស័យត្រូវនាំខ្លួន បានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតិវិធី ។
តាមប្រភពពីកម្លាំងអាវុធហត្ថខេត្ត បានឱ្យនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ នេះថា ជនសង្ស័យត្រូវនាំខ្លួនតាមដីការខាងលើ ជំនាញបានធ្វើតេស្តទឹកនោម ឃើញមានសារធាតុញៀននៅក្នុងខ្លួន ហើយកម្លាំងកំពុងបំពេញសំណុំបែបបទបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់ទៀតថា នាពេលកន្លងមកកម្លាំងអាវុធហត្ថអនុវត្ត ពាក់ព័ន្ធបទល្មើសផ្សេងៗបានច្រើនគួរសម ហើយរកឃើញស្ទើរ ១០០% សុទ្ធសឹងប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន ៕
ដោយ៖ ប៉ឹម ពិន