​ផ្ទុះអាវុធ​៥​គ្រាប់​បំបែកហ្វូង​ក្រុម​ក្មេង​ដេញ​វាយ​ប្លន់​ម៉ូតូ​ ហុងដា​ 016​មិន​បាន​សម្រេច​ ឯ​មនុស្ស​២​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​រង​បួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ ដោយសារ​តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​បាន​ដេញ​ធ្វើ​សកម្មភាព​ ដក​ខ្សែក្រវាត់​ដេញ​វាយ​ក្នុង​បំណង​ ប្លន់​យក​ម៉ូតូ​ហុងដា​ សេ​125​ស៊េរី​ 016​ មិន​បាន​សម្រេច​ ប៉ុន្តែ​ដោយ​ សមត្ថកិច្ច​ប្រទះ​ឃើញ​ក៏​ផ្ទុះអាវុធ​ឡើង​លើ​ចំនួន​៤​គ្រាប់​ធ្វើ​អោយ​ ជនសង្ស័យ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្តង​ ហើយ​មនុស្ស​ចំនួន​2​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​មានការ​សង្ស័យ​ថា​ជា​ក្រុម​បក្ខពួក​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នេះ​ផង​ដែរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ខាងក្រោយ​ផែ​ថ្ម​ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ ព​ណ៍​ខ្មៅ​ សេរី​ឆ្នាំ​២០១៦​ គ្មាន​ស្លាក​លេខ​ ជិះ​ឌុ​ប​នារី​៣​នាក់​ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ខាងក្រោយ​ផែ​ថ្ម​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ បាន​ជិះ​មក​គៀរ​ និង​បាន​ដក​ខ្សែក្រវាត់​វាយ​បំណង​ប្លន់​យក​ម៉ូតូ​ ។​ ពេល​នោះ​រូបគេ​ក៏​អែប​ចូល​គៀន​ឈប់​ម៉ូតូ​ក៏​បាន​ប្រតាយប្រតប់​ជាមួយ​ក្រុម​ជនសង្ស័យ​ គាប់​ជួន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រុង​ស្លៀកពាក់​ស៊ី​វិល​ម្នាក់​ជិះ​មក​ឃើញ​ដូច្នេះ​ ក៏​បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើង​លើ​គំរាម​៤​គ្រាប់​ ហើយ​ក្រុម​ជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់​អស់​ ។​ ជន​រង​គ្រោះ​បន្ត​ថា​ ពេល​នោះ​ខ្លួន​បាន​ឡើង​លើ​ម៉ូតូ​ ស្រាប់តែ​មាន​យុវជន​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មក​បំ​បុក​ខ្លួន​បណ្តាល​អោយ​ដួល​ ហើយ​ស្រែ​កថា​ ចោរៗ​ ភ្លាមៗ​ នោះ​សមត្ថកិច្ច​ក៏​ផ្ទុះអាវុធ​១​គ្រាប់​ទៀត​ រួច​ក៏​ឃាត់​បាន​ទាំង​២​នាក់​ផង​ដែរ​។​

​ក្រោយមក​យុវជន​ទាំង​២​នាក់​ដែល​គួរ​អោយ​សង្ស័យ​ និង​ជន​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​បន្ត​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាមៗ​ផង​ដែរ​ ៕​

IMG-20160211-WA0016

IMG-20160211-WA0015

ដោយ៖ ព្រែក​ជ័យ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print