យុវជន​2​នាក់​ត្រូវ​ក្រុម​ជនសង្ស័យ​មាន​គ្នា​6​នាក់​ដក​កាំភ្លើង​ និង​ដំបង​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​មាន​គ្នា​ ៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​និង​ដំបង​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ zoomer​ x​ ពី​យុវជន​២​នាក់​បាន​សម្រេច​ហើយ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​។​

IMG-20160211-WA0014

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ខាងត្បូង​របង​សាលា​ស៊ី​សុ​វ​ត្តិ​ តាម​បណ្តោយ​ផ្លូវ​លេខ​១៨៤​ កែង​ផ្លូវ​លេខ​៥១​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​ ។​

​ជន​រង​គ្រោះ​ពី​អំពើ​ប្លន់​ខាងលើ​ដែល​ជា​ ម្ចាស់​ម៉ូតូ​ មានឈ្មោះ​គង់​ សុ​ភ័​ក្ត្រា​ ភេទ​ប្រុស​អាយុ​២៦​ ឆ្នាំ​ មុខរប​ធ្វើការ​នៅ​ក្ន​ង​ផ្សារ​ទំនើប​អី​អន​ និង​ម្នាក់​ទៀត​ឈ្មោះ​ សូ​ឡង់​ ឌី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទ​ភ​បាត់​មាន​ ម៉ាក​zoomer​ x.​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FJ​ 1190​ ។​

​តាម​កា​រៀបរាប់​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រួប​គេ​និង​មិត្ត​ភ័​ក្ត​បាន​ចេញពី​ធ្វើការ​នៅ​ផ្សារ​ទំនើប​អ៊ី​ អន​ ហើយ​នាំ​គ្នា​ទៅ​ញុំា​អី​នៅ​ម្តុំ​ក្រោយ​វាំង​ ខ​ណះ​ជិះ​ម៉ូតូ​ចេញ​បាន​បន្តិច​ស្រាប់តែ​មាន​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ ដេញ​ពីក្រោយ​រហូត​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មក​ស្ទាក់​មុខ​ហើយ​ដក​កាំភ្លើងខ្លី​មិន​ចាំ​ម៉ាក​ពី​ចង្កេះ​ភ្ជង់​និង​គ្នី​គ្មា​ផ្សេង​ទៀត​ប្រដាប់​ដោយ​ដំបង​ស្ទើ​គ្រប់​ដៃ​បាន​គំរាម​យក​ម៉ូតូ​ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​ក្រោយ​ពេល​កើត​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ដឹក​យក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ ដើម្បី​ជួយ​អន្តរាគមន៍​ស្វែងរក​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​ គួ​របញ្ជាក់​ថា​ បន្ទាប់​ពី​កើតហេតុ​អស់​រយះ​ពេល​ជិត​មួយ​ម៉ោង​គេ​មិន​សង្កេត​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ណា​ម្នាក់​មក​ជួយ​អន្តរាគមន៍​ទេ​ឬ​មួយ​ក៏​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​មិន​មាន​កម្លាំង​ល្បាត​ពេល​យប់​ទើប​មាន​ក្រុម​ជនខិលខូច​លួច​ឈ្លាតឱកាស​ចេញ​ប្លន់​ដូច្នេះ​ ។​

សូម​បញ្ជាក់​ទៀត​ថា​នៅ​ចំណុច​ជាប់​របង​សាលា​ស៊ី​សុវត្ថិ​ខាងលិច​និង​ខាងត្បូង​តែងតែមាន​បទល្មើស​ជា​ញឹ​ញ​ញាប់​ដូច​ជា​លួច​ ឆក់​ ប្លន់​ តែ​មិន​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាប​ម្តង​សោះ​ ។​ ដូចនេះ​ប្រជាពលរដ្ឋ​បាន​សូម​ណូ​ពរ​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សូម​ពង្រឹង​មូលដ្ឋាន​របស់​ខ្លួន​ល្បាត​ដើម្បី​ជួយ​ការពា​ដល់​ប្រជាពលរដ្ឋ​ហើយ​ប្លុក​នោះ​ផង​ដែរ​សំបូ​រណ៍​ទៅ​ដោយ​ហាង​ បរទេស​ស៊ីផឹក​ និង​ប្រើប្រាស​នូវ​គ្រឿងញៀន​ទៀ​ផង​ ជា​ពិសេស​ផ្លូវ​លេខ​៥១​កែង​និង​ផ្លូវ​លេខ​១៨៤​តែ​ម្តង​បើ​ទោះជា​លោក​អភិបាល​ខណ្ឌ​បាន​ដាក់​ឱសានវាទ​កាលពីដើម​ខែមករា​ឆ្នាំ​2016​ ថា​ អោយ​បង្ក្រាប​អោយ​អស់​នូវ​ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ រួម​មាន​កន្ទុយលេខ​ (​ឆ្នោត​)​ហ្គេ​ម​បាញ់​ត្រី​ និង​ការ​ជួញដូរ​ក៌​ដូច​ជា​ប្រើប្រាស់​គ្រឿ​ញៀន​នា​ពេល​ថ្មីៗ​នេះ​ក៌​នៅ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ក្រោម​ឱវាទ​ណា​ម្នាក់​ធ្វើការ​អនុវត្ត​បាន​នៅឡើយ​ដែរ​ ព្រោះតែ​ខ្លាច​រលំ​ឆ្នាំងបាយ​របស់​ខ្លួន​ ៕​

IMG-20160211-WA0008

IMG-20160211-WA0013

IMG-20160211-WA0017

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print