ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​ថ្លែងអំណរគុណ​លោកគ្រូ​អ្នកគ្រូ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​លះបង់​របស់​ពួក​គាត់​ដោយ​ការ​ប្រារព្ធ​ពិធី​ខូ​ប​កំណើត​យ៉ាង​ពិសេស​សម្រាប់​ពួក​គាត់​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ នៅ​ថ្ងៃ​ទី​ ៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​ប្រារព្ធ​ពិធី​ខួបកំណើត​សម្រាប់​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​បឋម​សិក្សា​ទឹក​ស្អុយ​ ស្ថិត​ក្នុងស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​

​លោក​ James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​មាន​ប្រសាសន៍​ថា​ “​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​តែងតែ​យកចិត្ដទុកដាក់​ចំពោះ​សុខុមាលភាព​កុមារ​កម្ពុជា​និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ យើង​លើកទឹកចិត្ត​កុមារ​ឲ្យ​ខិតខំ​សិក្សា​រៀន​ជាង​មុន​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ពួក​គេ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ វា​មិន​អាច​សម្រេច​បាន​ទេ​ប្រសិនបើ​គ្មាន​ការ​លះបង់​ និង​ការ​ប្តេជ្ញា​ចិត្ត​ពី​លោកគ្រូ​អ្នកគ្រូ​។​ លោកគ្រូ​អ្នកគ្រូ​គឺ​ប្រៀប​ដូច​ជា​ទៀន​ដែល​ដុត​បំភ្លឺ​ជីវិត​របស់​កុមារ​តាម​រយៈ​ការ​បង្ហាត់បង្រៀន​ និង​ការ​ណែនាំ​។​ ដូច្នេះ​ហើយ​យើង​មិន​គួរ​បំភ្លេច​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​លះបង់​របស់​លោកគ្រូ​អ្នកគ្រូ​ឡើយ​។​ ចេញពី​ក្នុង​ចិត្ត​របស់​យើង​យើង​សូម​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​កុមារ​និង​បាន​គាំទ្រ​កម្មវិធី​ការងារ​សង្គម​របស់​យើង​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​។​ យើង​បាន​រៀបចំ​ប្រារព្ធ​ពិធី​ខួបកំណើត​សម្រាប់​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​បឋម​សិក្សា​ទឹក​ស្អុយ​។​ ការ​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​យើង​សម្រាប់​លោកគ្រូ​អ្នកគ្រូ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ដឹងគុណ​របស់​យើង​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ ហើយ​យើង​សង្ឃឹមថា​ពួក​គាត់​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​លះបង់​សម្រាប់​អនាគត​ភ្លឺស្វាង​របស់​កុមារ​ជា​បន្ត​ទៀត​”​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ “​គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​ខួបកំណើត​នេះ​ គឺ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ​ដល់​សិស្សានុសិស្ស​ឲ្យ​ស្រឡាញ់​និង​យកចិត្ដទុកដាក់​ចំពោះ​លោកគ្រូ​អ្នកគ្រូ​របស់​ពួក​គេ​ដែល​បាន​ណែនាំ​ទាំង​ការ​សិក្សា​និង​ជីវិត​រស់នៅ​ផង​ដែរ​។​ យើង​បាន​ធ្វើការ​វាយតម្លៃ​កម្មវិធី​នេះ​ ដោយ​ទ​ទូល​បាន​នូវ​ការ​ឆ្លើយ​តប​វិជ្ជមាន​។​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នឹង​បន្តសកម្មភាព​នេះ​ដើម្បី​លើកទឹកចិត្ត​លោកគ្រូ​អ្នកគ្រូ​នៅ​ថ្ងៃ​អនាគត​”​។​

​លោក​ ជូត​វុ​ទ្ធី​នាយក​សាលា​បឋម​សិក្សា​ទឹក​ស្អុយ​ បាន​មាន​ប្រសាសន៍​ថា​“​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​និង​រំភើប​ជា​ខ្លាំង​នៅ​ថ្ងៃនេះ​។​ ខ្ញុំ​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ពីព្រោះ​វា​គឺជា​លើក​ទី​មួយ​សម្រាប់​រូប​ខ្ញុំ​ដែល​មាន​គេ​ប្រារព្ធ​ខួបកំណើត​ឲ្យ​ខ្ញុំ​នៅ​ក្នុង​មួយ​ឆាកជីវិត​នេះ​។​ ខ្ញុំ​បាន​ភ្លេច​ថ្ងៃកំណើត​របស់ខ្ញុំ​បាត់​ទៅ​ហើយ​ប៉ុន្តែ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ចង​ចាំ​វា​។​នោះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​យកចិត្ដទុកដាក់​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ចំពោះ​ពួក​យើង​ទាំងអស់​គ្នា​។​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​មិន​ត្រឹមតែ​បាន​ប្រារព្ធ​ពិធី​ខូ​ប​កំណើត​របស់ខ្ញុំ​ប៉ុណ្ណោះ​នោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​ជូន​កាដូ​ជា​ច្រើន​ និង​នំ​ខួបកំណើត​សម្រាប់​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ទាំងអស់​គ្នា​នៅ​ទី​នេះ​ផង​ដែរ​។​ ថ្ងៃនេះ​គឺ​ពិតជា​ថ្ងៃ​ដ៏​ពិសេស​ពិសាល​ណាស់​សម្រាប់​រូប​ខ្ញុំ​។​ ពួក​គេ​បាន​ច្រៀង​ចម្រៀង​អបអរសាទរ​ខួបកំណើត​យ៉ាង​ពិ​រោះ​សម្រាប់​រូប​ខ្ញុំ​ ដែល​ខ្ញុំ​មិន​ដែល​បានឮ​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​”​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ “​យើង​ពិតជា​មានសំណាង​ណាស់​ដែល​មាន​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នៅ​ជាមួយ​យើង​។​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​ការ​ចូលរួម​ចំណែក​របស់​ពួក​គេ​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​។​ ខ្ញុំ​មិន​អាច​ភ្លេច​នូវ​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៃ​នំ​ខួបកំណើត​និង​ការ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រហូត​។​ ណា​ហ្គា​វើ​ល​ជា​ក្រុមហ៊ុន​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​ណា​ហ្គា​វើ​ល​ចែករំលែក​នូវ​ភាព​ជោគជ័យ​របស់​ពួក​គេ​ជាមួយ​ពួក​យើង​ទាំងអស់​គ្នា​តាម​រយៈ​កម្មវិធី​ការងារ​សង្គម​ដែល​បាន​ធ្វើ​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​”​។​

​ស៊ុន​មក​រាជា​សិស្ស​ថ្នាក់​ទី​ ៦​បាន​និយាយ​ថា​ “​ខ្ញុំ​មិន​ដែល​បានឃើញ​នំ​ខួបកំណើត​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​ទេ​។​ ការ​ប្រារព្ធ​ពិធី​ខួបកំណើត​ដែល​បាន​រៀបចំ​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ គឺជា​កម្មវិធី​ដ៏​ល្អ​ប្រសើរ​មួយ​ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​របស់ខ្ញុំ​សម្រាប់​ការ​បង្រៀន​និង​ការ​ណែនាំ​អប់រំ​របស់​ពួក​គេ​។​ ថ្ងៃនេះ​យើង​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​បាន​ញ៉ាំ​នំ​ខួបកំណើត​ដ៏​មានឱជារស​យ៉ាង​ឆ្ងាញ់​ដែល​ផ្ដល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។​ យើង​ស្រឡាញ់​ណា​ហ្គា​វើ​ល​” ៕

Picture2

Picture1

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print