​ម្ចាស់​អគារ​ដែល​បាក់​ស្រុត​នៅ​កោះ​តៃវ៉ាន់​ដោយសារ​រញ្ជួយ​ដី​ត្រូវ​បាន​ចាប់ខ្លួន​

ចែករំលែក៖

កោះតៃវ៉ាន់៖ មន្ដ្រី​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ បាន​ចាប់ខ្លួន​ម្ចាស់​អគារ​ដែល​បាក់​ស្រុត​សម្លាប់​មនុស្ស​ដល់​ទៅ​៤១​នាក់​កាលពី​ ថ្ងៃ​ទី​៦​ ។​ ភាគច្រើន​នាក់​ស្លាប់​ត្រូវ​បាន​ គេ​រក​ឃើញ​នៅ​ក្នុង​អគា​ខុន​ដូ​កម្ពស់​១៧​ជាន់​នៅ​ពេល​នេះ​មាន​អ្នក​បាត់​ខ្លួន​ជាង​ ១០០​នាក់​ទៀត​ក្នុង​អគារ​បាក់បែក​នោះ​។​

​លោក​ Hsiao​ Po​ Jen​ អ្នក​ទទួល​បន្ទុក​ បញ្ហា​ផ្លូវច្បាប់​របស់​កោះ​តៃវ៉ាន់​បានឱ្យ​ដឹង​ថា​ ប៉ូលិស​បាន​ចាប់ខ្លួន​ម្ចាស់​ខុន​ដូ​ ឈ្មោះ​ Lin​ Ming​ Hui​ពី​បទ​ធ្វើ​ឱ្យ​មនុស្ស​ ស្លាប់​ដោយ​ប្រយោល​ដោយសារ​តែ​ការ​សាងសង់​អគារ​គ្មាន​គុណភាព​ ។​

​អគារ​ខាងលើ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩៩៤​ជា​អគារ​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​ ដែល​មាន​ពលរដ្ឋ​ដល់​ទៅ​ជាង​២​លាន​ នាក់​រស់នៅ​បាន​បាក់​ស្រុត​ទាំងស្រុង​ក្រោយ​ ពេល​មាន​ហេតុការណ៍​រញ្ជួយ​ដី​ ។​

​សារព័ត៌មាន​ CAN​ បាន​ផ្សាយ​នៅ​ ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ថា​ មាន​មនុស្ស​៤១​បាន​ ស្លាប់​ក្នុង​នោះ​មាន​៣៩​នាក់​ស្ថិត​នៅ​ក្នុង​អគារ​កម្ពស់​១៧​ជាន់​ខាងលើ​។​

​បើ​តាម​ការ​អះអាង​ពី​អ្នក​ជួយ​សង្គ្រោះ​ នៅ​ក្នុង​ហេតុការណ៍​នៃ​ការ​វាយប្រហារ​មួយ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,៧​រ៉ិ​ច​ទ័​រ​នៅ​ភាគ​ខាងត្បូង​កោះ​តៃវ៉ាន់​កាលពី​ ថ្ងៃ​សៅរ៍​គិត​មក​ដល់​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ មាន​អ្នក​ស្លាប់​កើនឡើង​ដល់​៤១​នាក់​និង​អ្នក​រង​គ្រោះ​ដែល​មិន​ទាន់​រក​ឃើញ​នោះ​គឺ​១០៧​នាក់​ ។​

​គេ​បានដឹង​ថា​ ដោយសារ​គ្រោះ​រញ្ជួយ​ ដី​កើតឡើង​អគារ​ដែល​មាន​ចំនួន​១៧​ ជាន់​នៅ​តំបន់​ Wei​ Guan​ ត្រូវ​បាន​ដួល​ រលំ​ហើយ​បាន​សង្កត់​ពលរដ្ឋ​ឱ្យ​ជាប់​គាំង​ ក្រោម​គំនរ​អគារ​បែកបាក់​រាប់រយ​នាក់​ តែ​ភ្លាមៗ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ជួយ​មនុស្ស​ជាង​២០០​នាក់​បាន​ទាន់​ពេល​ វេលា​ហើយ​ក៏​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ផង​ ដែរ​ ។​

​លោក​ William​ Lai​ អភិបាលក្រុង​ Tainan​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​អគារ​១៦​ ជាន់​ដែល​បាន​ដួល​រលំ​នោះ​មាន​សញ្ញា​៣​ ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​បន្ដ​ខិតខំ​ជួយ​ជន​រង​គ្រោះ​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ៣៨​នាក់​ដែល​ពួក​គេ​ស្លាប់​ដោយ​មិន​ទាន់​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ផង​ ។​

​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ព្រមាន​ថា​ ក្នុងអំឡុងពេល​៧២​ម៉ោង​ក្រុម​អ្នក​ជួយ​ សង្គ្រោះ​កំពុង​តែ​ប្រឹងប្រែង​ស្វែងរក​ជន​ រង​គ្រោះ​ដោយសារ​អគារ​រលំ​សង្កត់​ពី​ លើ​ហើយ​ពួក​គេ​នឹង​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធំ​ដើម្បី​កកាយ​មើល​ដោយ​កិច្ចការ​ នេះ​នឹង​ធ្វើ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​ថែម​ ទៀត​ ៕

taiwan-quake-afp_650x400_81454747615

ប្រែសម្រួល៖​ ម៉ែ​វ​ សា​ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print