កោះតៃវ៉ាន់៖ មន្ដ្រីកោះតៃវ៉ាន់នៅថ្ងៃទី១០ ខែកុម្ភៈ បានចាប់ខ្លួនម្ចាស់អគារដែលបាក់ស្រុតសម្លាប់មនុស្សដល់ទៅ៤១នាក់កាលពី ថ្ងៃទី៦ ។ ភាគច្រើននាក់ស្លាប់ត្រូវបាន គេរកឃើញនៅក្នុងអគាខុនដូកម្ពស់១៧ជាន់នៅពេលនេះមានអ្នកបាត់ខ្លួនជាង ១០០នាក់ទៀតក្នុងអគារបាក់បែកនោះ។
លោក Hsiao Po Jen អ្នកទទួលបន្ទុក បញ្ហាផ្លូវច្បាប់របស់កោះតៃវ៉ាន់បានឱ្យដឹងថា ប៉ូលិសបានចាប់ខ្លួនម្ចាស់ខុនដូ ឈ្មោះ Lin Ming Huiពីបទធ្វើឱ្យមនុស្ស ស្លាប់ដោយប្រយោលដោយសារតែការសាងសង់អគារគ្មានគុណភាព ។
អគារខាងលើបានសាងសង់ឡើងនៅឆ្នាំ១៩៩៤ជាអគារខ្ពស់បំផុតនៅក្នុងតំបន់ ដែលមានពលរដ្ឋដល់ទៅជាង២លាន នាក់រស់នៅបានបាក់ស្រុតទាំងស្រុងក្រោយ ពេលមានហេតុការណ៍រញ្ជួយដី ។
សារព័ត៌មាន CAN បានផ្សាយនៅ ថ្ងៃទី១០ ខែកុម្ភៈ ថា មានមនុស្ស៤១បាន ស្លាប់ក្នុងនោះមាន៣៩នាក់ស្ថិតនៅក្នុងអគារកម្ពស់១៧ជាន់ខាងលើ។
បើតាមការអះអាងពីអ្នកជួយសង្គ្រោះ នៅក្នុងហេតុការណ៍នៃការវាយប្រហារមួយដោយគ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រនៅភាគខាងត្បូងកោះតៃវ៉ាន់កាលពី ថ្ងៃសៅរ៍គិតមកដល់ត្រឹមថ្ងៃអង្គារនេះ មានអ្នកស្លាប់កើនឡើងដល់៤១នាក់និងអ្នករងគ្រោះដែលមិនទាន់រកឃើញនោះគឺ១០៧នាក់ ។
គេបានដឹងថា ដោយសារគ្រោះរញ្ជួយ ដីកើតឡើងអគារដែលមានចំនួន១៧ ជាន់នៅតំបន់ Wei Guan ត្រូវបានដួល រលំហើយបានសង្កត់ពលរដ្ឋឱ្យជាប់គាំង ក្រោមគំនរអគារបែកបាក់រាប់រយនាក់ តែភ្លាមៗក្រុមអ្នកជួយសង្គ្រោះបានជួយមនុស្សជាង២០០នាក់បានទាន់ពេល វេលាហើយក៏បានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិតផង ដែរ ។
លោក William Lai អភិបាលក្រុង Tainan បានបញ្ជាក់ថា នៅក្នុងអគារ១៦ ជាន់ដែលបានដួលរលំនោះមានសញ្ញា៣ ដែលក្រុមអ្នកជួយសង្គ្រោះបានបន្ដខិតខំជួយជនរងគ្រោះ ក្នុងនោះមានអ្នកស្លាប់ ៣៨នាក់ដែលពួកគេស្លាប់ដោយមិនទាន់បានបញ្ជូនដល់មន្ទីរពេទ្យផង ។
ក្រុមអ្នកជួយសង្គ្រោះបានព្រមានថា ក្នុងអំឡុងពេល៧២ម៉ោងក្រុមអ្នកជួយ សង្គ្រោះកំពុងតែប្រឹងប្រែងស្វែងរកជន រងគ្រោះដោយសារអគាររលំសង្កត់ពី លើហើយពួកគេនឹងប្រើប្រាស់គ្រឿងចក្រធុនធំដើម្បីកកាយមើលដោយកិច្ចការ នេះនឹងធ្វើឱ្យបានកាន់តែឆាប់រហ័សថែម ទៀត ៕
ប្រែសម្រួល៖ ម៉ែវ សាធី