ខេត្ដពោធិ៍សាត់៖ ថ្មីៗនេះរោងម៉ាស៊ីន អារឈើយ៉ាងហោចណាស់២កន្លែងត្រូវ បានបង្ក្រាបដោយមន្ដ្រីមកពីក្រសួង បរិស្ថាន ។ ក្រោយការដើរចេញរបស់ ក្រុមបង្ក្រាបទាំងនេះ ពួកឈ្មួញបានត្រូវ រ៉ូវជាមួយមន្ដ្រីបរិស្ថាននៅក្នុងតំបន់ ដែនជម្រកសត្វភ្នំឱរ៉ាល់ ស្ថិតក្នុងព្រំ ប្រទល់ខេត្ដពោធិ៍សាត់ និងខេត្ដកំពង់ស្ពឺ បន្ដធ្វើការងារប្រព្រឹត្ដបទល្មើសជាធម្មតា ឡើងវិញ ។ ជាមួយគ្នានោះរថយន្ដដំរី ទឹកកែច្នៃ២គ្រឿងដែលបម្រើឱ្យសកម្ម ភាពល្មើស ហើយត្រូវក្រុមមន្ដ្រីបរិស្ថាន ចាប់បាននោះក៏ត្រូវបានឈ្មួញទិញយក ទៅវិញហើយដែរ ។
ប្រភពបានរាយការណ៍ថា ម្ចាស់រោង ម៉ាស៊ីនអារឈើ និងម្ចាស់រថយន្ដដំរីទឹក ទាំង២គ្រឿងគឺឈ្មោះ ង៉ោ ម៉ៅ និងហយ បានទិញរថយន្ដដំរីទឹកពីសមត្ថកិច្ចវិញ ហើយ បន្ទាប់ពីយកទៅរក្សាទុកបានរយៈ ពេល៣ថ្ងៃ ។ គេរាយការណ៍ថា រថយន្ដ ដំរីទឹក២គ្រឿងនោះត្រូវបានប្រគល់ឱ្យ ម្ចាស់ដើមវិញគឺលោក ង៉ោ ម៉ៅ ជាទឹក ប្រាក់ប្រមាណ៥ពាន់ដុល្លារ ។ ករណី ប្រគល់រថយន្ដដំរីទឹកឱ្យម្ចាស់ដើមវិញ នេះ មិនដឹងថាមន្ដ្រីក្រសួងបរិស្ថានដែល ចុះទៅបង្ក្រាបបទល្មើសនោះបានជ្រាប ដែរឬយ៉ាងណានោះទេ?
ប៉ុន្ដែអ្វីដែលជាទង្វើរបស់មន្ដ្រីបរិស្ថាន ថ្នាក់ក្រោមពោលគឺនៅក្នុងដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់គឺជាអ្វីដែលគេមើល ឃើញថា ជាអំពើពុករលួយឃុបឃិតជា ប្រព័ន្ធក្នុងការធ្វើឱ្យព្រៃឈើនៅក្នុងដែន ជម្រកនេះត្រូវរលាយហិនហោច ។ ក្រៅ ពីមន្ដ្រីនៅក្នុងព្រៃផ្ទាល់លោក ប៉ាន់ មរកត នាយកដែនជម្រកសត្វភ្នំឱរ៉ាល់ក៏ត្រូវគេ អះអាងថា បានប្រយោជន៍ធំពីបទល្មើស ព្រៃឈើទាំងនោះ ។
មន្ដ្រីអង្គការសង្គមស៊ីវិលបានរក ឃើញឈើប្រណីតជាង១០ម៉ែត្រគូប លាក់ទុកនៅក្នុងព្រៃនៅក្នុងដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់កាលពីពេលថ្មីៗនេះ។ ក្រុមអ្នកអារឈើអះអាងថា ពួកគេបាន បង់ប្រាក់ឱ្យមន្ដ្រីបរិស្ថានក្នុង១ខែជាង២ ពាន់ដុល្លារសម្រាប់ម៉ាស៊ីនរ៉ៃអារច្រៀក ចំនួន៧គ្រឿង ។ ពួកគេធ្វើសកម្មភាព កាប់ឈើជារៀងរាល់ថ្ងៃបន្ទាប់ពីបានផ្ដល់ប្រាក់ឱ្យមន្ដ្រីបរិស្ថាននៅទីនោះ ។
លោក ជា ហ៊ាន ប្រធានអង្គការ ប្រឆាំងអំពើពុករលួយទប់ស្កាត់ការ បំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិ ពលរដ្ឋបានបន្លំធ្វើជាឈ្មួញរកស៊ីឈើ ហើយបានចូលទៅក្នុងតំបន់ដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ។ លោកបានប្រះឃើញ ឈើលេខ១ប្រមាណ១០ម៉ែត្រគូប និង ម៉ាស៊ីនអារច្រៀកឈើចំនួន៧កន្លែងនៅ ចំណុចច្រេះច្រងាំជ្រំ និងអូរទឹកក្រហម ។ លោកបានប្រទះឃើញអ្នកកាប់ឈើកំពុង អូសឈើកាត់អូរ ។ ឈើទាំងនោះត្រូវបាន គេអារច្រៀកជាគ្រឿងផ្ទះរួចជាស្រេច។
រោងម៉ាស៊ីនរ៉ៃអារច្រៀកឈើទាំងនោះ ត្រូវបានគេដាក់នៅចម្ងាយចន្លោះពី៣ ទៅ៤០០ម៉ែត្រពីគ្នា ។ នៅក្នុងរោង ម៉ាស៊ីននីមួយៗមានកម្មករប្រមាណ៥-៦នាក់ ។ ឈើដែលអាររួចនៅផ្នែកខាង លើត្រូវបានគេលក់ចេញប្រមាណ៨ម៉ឺន រៀលក្នុងមួយម៉ែត្រគូប ប៉ុន្ដែបើអូស ដល់ក្រោមឆ្លងអូររួចឈើទាំងនោះមាន តម្លៃ១លានរៀលក្នុងមួយម៉ែត្រគូប ។
ក្រុមអ្នកអារឈើនិយាយថា ពួកគេ បានសម្រាកមួយរយៈបន្ទាប់ពីក្រុមមន្ដ្រី បរិស្ថានចូលទៅពិនិត្យតំបន់នោះកាល ពីខែមុន ។ ប៉ុន្ដែពួកគេអាចដំណើរការ ឡើងវិញនៅពេលនេះដោយសារបាន បង់លុយឱ្យមន្ដ្រីបរិស្ថាន៣០០ដុល្លារក្នុង ម៉ាស៊ីនរ៉ៃមួយគ្រឿង ។ ក្រៅពីបង់ប្រាក់ ឱ្យមន្ដ្រីបរិស្ថានក៏ត្រូវបង់ឱ្យមន្ដ្រីអនុរក្ស បរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ប្រហែល១០កន្លែង ។ បើមិនបង់ប្រាក់ទេ ពួកគេមិនអាចដឹកឈើចេញបានឡើយ។
បទល្មើសព្រៃឈើនៅដែនជម្រកសត្វ ព្រៃភ្នំពេញឱរ៉ាល់ញាំជាយូរឆ្នាំមកហើយ ហើយអង្គការក្រៅរដ្ឋាភិបាលក៏ធ្លាប់បាន បង្ហាញឈ្មោះមន្ដ្រីបរិស្ថានដែលពាក់ ព័ន្ធនឹងបទល្មើសខាងលើនេះដែរ ។ ប៉ុន្ដែ មិនឃើញមន្ដ្រីណាម្នាក់ទទួលទោសនោះ ទេ ។ ហេតុដូច្នេះបទល្មើសនៅតែបន្ដ កើតមានជាធម្មតា ។
លោក ប៉ាន់ មរកត ប្រធានស្ដីទីមន្ទីរ បរិស្ថានខេត្ដពោធិ៍សាត់, លោក ហេង គួន ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ មិនអាចសុំការបំភ្លឺបានទេ ។
ក្រុមមន្ដ្រីអង្គការសង្គមស៊ីវិលធ្វើការ ងារពាក់ព័ន្ធនឹងព្រៃឈើនិយាយថា ក្រុម មន្ដ្រីបរិស្ថាននៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ព្រំប្រទល់ខេត្ដកំពង់ស្ពឺ និងខេត្ដ ពោធិ៍សាត់ជាអ្នកដែលពាក់ព័ន្ធយ៉ាងជ្រៅ ជាមួយឈ្មួញរកស៊ីឈើល្បីៗដូចជាឈ្មោះ ង៉ោ ម៉ៅ និងឈ្មោះហយ ជាដើម ។ ពួក អ្នករកស៊ីឈើទាំងនេះមានទំនាក់ទំនង ស្អិតល្មួតជាមួយមន្ដ្រីបរិស្ថានប្រៀបដូច ជាអណ្ដាតនិងធ្មេញ ៕
ដោយ៖ ហេង សូរិយា