អូស្ត្រាលីប្រកាសនៅអង្គការសហប្រជាជាតិថា​ ពិភពលោកត្រូវការដឹងពីប្រភពនៃ​វីរុសកូវីដ​-១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ​ផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាតិ​​ថា លោកបានស្នើឲ្យពិភពលោកត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ពីប្រភពកូវីដ​-១៩​ឲ្យបានច្បាស់លាស់។
តាមការលើកឡើងរបស់​លោក Scott Morrison ការស្រាវជ្រាវជាសាកលនឹងត្រូវបានធ្វើឡើងដើម្បីបង្ហាញឲ្យពិភពលោកបានដឹងច្បាស់ពីប្រភពកូវីដ​-១៩​។ លោក​Scott Morrison ​បានបញ្ជាក់ថា វីរុស​កូវីដ​-១៩ បានឆ្លងរាលដាល​ដល់មនុស្សជុំវិញពិភពលោកជាង​៣២លាននាក់ និងស្លាប់ជិតមួយលាននាក់​។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីដូចទៅនឹងអ្វីដែលលោក លើកឡើងនាពេលកន្លងមកបង្កឲ្យមានភាពតានតឹងក្នុងទំនាក់ទំនងជាមួយចិន ។ កន្លងមក នាយករដ្ឋមន្ត្រីអូស្ត្រាលីបានស្នើឲ្យបើកការស្រាវជ្រាវ​ពីប្រភពកូវីដ​-១៩​។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្ត្រាលី បានលើកឡើងថា​ ការស្រាវជ្រាវពីប្រភពនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនងទ្វេភាគី ។
ចាប់តំាងពីចិនដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើប្រទេសអូស្ត្រាលី​មកបានធ្វើឲ្យ​ប៉ះពាល់យ៉ាងខ្លាំង​ដល់វិស័យសេដ្ឋកិច្ច​ ។ ទន្ទឹមនឹងនោះ​ក្នុងវិស័យ​នាំចូល​សាច់គោ​ពីអូស្ត្រាលីក៏ត្រូវបានផ្អាក។ជាមួយគ្នានោះចិនបានដំឡើងពន្ធ​ក្នុងវិស័យកសិកម្មធ្វើឲ្យអូស្ត្រាលីត្រូវខាតបង់ ជាង៣០០លានដុល្លារ​។
ទីក្រុងប៉េកាំង បានចោទអូស្ត្រាលី បានធ្វើតាមអាមេរិក ក្នុងគោលដៅចូលទៅកាន់ទីតាំង​ពិសោធ​ន៍ ជីវសាស្ត្ររបស់ចិន​នៅទីក្រុងវូហាន ។ កន្លងមកអង្គការសុខភាពពិភពលោក បានបញ្ជាក់យ៉ាងច្បាស់ពីប្រភពកូវីដ​-១៩​ ដោយបញ្ជាក់ថាមិនបានលេចចេញពីមន្ទីរពិសោធន៍របស់ចិននោះឡើយ​ តែអាមេរិក និងសម្ពន្ធមិត្តនៅតែទាមទារធ្វើការស្រាវជ្រាវ​៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print