​កីឡាករ​ ចាន់​ វឌ្ឍនាកា​ និង​កីឡាក​រិ​នី​ ហែម​ ថុ​ន​វិ​ទិ​នី​ ទំនង​ក្លាយជា​តួឯក​សម្រាប់​ជ័យ​លា​ភី​ប្រជាប្រិយ

ចែករំលែក៖

​ភ្នំពេញ​៖​ តំណែង​កីឡាករ​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៥​ ទំនង​ធ្លាក់​ក្នុង​ដៃគូ​ស្នេហ៍​ផ្អែមល្ហែម​វ័យក្មេង​ ស្ថិត​ក្នុង​វិស័យ​កីឡា​ដូច​គ្នា​ នោះ​គឺ​កីឡាករ​ចាន់​ វឌ្ឍនាកា​ស៊ុប​ភើ​ស្តារ​បាល់ទាត់​ តាម​រយៈ​ការ​បង្ហាញ​ថ្វី​ជើង​នៅ​លើ​សមរភូមិ​វាលស្មៅ​កំពុង​ស្ថិត​នៅ​លំដាប់​ជូរ​មុខជា​បណ្តោះអាសន្ន​ខណៈ​ដែល​គូ​របស់​ខ្លួន​ កីឡាការិនី​ ហែម​ ថុ​ន​ វិ​ទិ​នី​ ជា​ស៊ុប​ភើ​ស្តារ​ ដែល​មាន​សម្រស់​ទាក់ទាញ​បេះ​កំ​ឡោះៗ​ តាម​រយៈ​វិញ្ញាសា​ហែល​ទឹក​របស់​ខ្លួន​។​

​អត្ត​ព​លិ​ក​ទាំង​២​នាក់​ក្នុង​ចំណោម​៥​នាក់​ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ ដណ្តើម​ពានរង្វាន់​ កីឡាករ​ កីឡាការិនី​មាន​ប្រជាប្រិយភាព​លើសគេ​ប្រចាំឆ្នាំ​២០១៥​កន្លង​ទៅ​ ឬ​ហៅ​ថា​ (Award​ Atellate​ 2015)​ តាម​រយៈ​ការ​បោះ​ឆ្នោត​ លើ​រូបថត​និង​ វី​ឌី​អី​ឃ្លី​ប​របស់​ពួក​គេ​ម្នាក់ៗ​ ដែល​គេហទំព័រ​ ណា​ហ្គា​វើ​ល​ និង​សប្បាយ​បង​ហោះ​ឲ្យ​អ្នកគាំទ្រ​វិស័យ​កីឡា​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​និង​ក្រៅប្រទេស​បោះ​ឆ្នោត​ ដោយ​គ្រាន់តែ​ចុច​ពាក្យ​ថា​ (Like)​ហើយ​ក៏​អាច​ ចូលរួម​ផ្តល់​មតិយោបល​ខ្លះៗ​លើ​រូបថត​និង​វី​ឌី​អូ​ឃ្លី​ប​របស់​អត្ត​ព​លិ​ក​ណា​ម្នាក់​ដែល​អ្នក​គិត​ថា​ មាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​ឆ្នាំ​២០១៥​តែ​ប៉ុណ្ណោះ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៦​ រូបថត​ដែល​គេហទំព័រ​ណា​ហ្គា​វើ​ល​បង្ហោះ​ បាន​ទាក់ទាញ​ចំណាបអារម្មណ៍​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជា​ខ្លាំង​ ក្នុង​នោះ​រូបថត​ដែល​គេហទំព័រ​នេះ​បាន​បង្ហោះ​ មាន​ដូច​ជា​កីឡាករ​ ប្រាក់​ មន្នី​ឧត្តម​ កីឡាករ​ ចាន់​ វឌ្ឍនាកា​ កីឡាការិនី​ សំ​ ថា​រ័​ត្ន​ កីឡាការិនី​ ហែម​ ថុ​ន​វិ​ទិ​នី​ កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​។​ប៉ុន្តែ​កីឡាករ​ កីឡាការិនី​ដែល​មាន​ស្នាដៃ​ដណ្តើម​បាន​ជ័យ​លា​ភី​ មេដាយ​ពី​ព្រឹត្តិ​កាណ៍​អន្តរជាតិ​ដទៃ​ទៀត​ពុំ​ទាន់​ឃើញ​ គេហទំព័រ​មួយ​នេះ​បង្ហោះ​រូបថត​និង​ វី​ឌី​អូ​ឃ្លី​ប​នៅឡើយ​។​

​រូបថត​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ជាងគេ​បណ្តោះអាសន្ន​ ដែល​មិន​ធ្លាប់​ទទួល​បាន​មេដាយ​អ្វី​ពី​លើក​ឆាក​អន្តរជាតិ​ ប៉ុន្តែ​ពួក​គេ​ទទួល​បានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​របស់​ខ្លួន​នៅ​ក្នុងស្រុក​ និង​ជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​នឹង​គ្នា​នោះ​គឺ​ ចាន់​ វឌ្ឍនាកា​ និង​ ហែម​ ថុ​ន​វិ​ទិ​នី​។​

​កីឡាករ​ ចាន់​ វឌ្ឍនាកា​ទទួល​បានការ​ចុច​Like​គាំទ្រ​ ចំនួន​៦,២២៦​នាក់​ ចែករំលែក​ឬ​(shares)​ចំនួន​៣៤៩​លើក​ និង​ផ្តល​មតិ​ឬ​(comments)​ចំនួន​១៧៤​នាក់​ស្មើ​៦,២K​ ចំណែកឯ​គួ​ស្នេហ៍​របស់​គេ​កីឡាការិនី​ ហែម​ ថុ​ន​វិ​ទិ​នី​ ទទួល​បាន​ប្រិ​យ​មិត្ត​ចុច​Like​គាំទ្រ​ ចំនួន​៤,៣៩៦​នាក់​ ចែករំលែក​ចំនួន​៣១២​លើក​និង​ផ្តល​មតិ​១៦៧​នាក់​ស្មើ​៤,៤K​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​កីឡាការិនី​ ស៊ន​ សៀវ​ម៉ី​ ម្ចាស់​មេដាយមាស​ កីឡា​តេ​ក្វា​ន់​ដូ​ អាស៊ី​ ទទួល​បានការ​គាំទ្រ​ដោយ​ចុច​Like​ ចំនួន​៣២៨៦​នាក់​ ចែករំលែក​៣១១​លើក​ ផ្តល​មតិ​៨០​នាក់​ស្មើ​៣,២K​ កីឡាការិនី​ សំ​ ថា​រ័​ត្ន​ ទទួល​បានការ​គាំទ្រ​ចុច​Like​ ១,៣៨៤​នាក់​ ចែ​ល​រំលែក​១០១​លើក​ផ្តល​មតិ​៤៧​នាក់​ស្មើ​១,៣K​ និង​កីឡាករ​ ប្រាក់​ មន្នី​ឧត្តម​ ទទួល​បានការ​ចុច​Like​ ២៤២៦​នាក់​ ចែករំលែក​១២២​លើក​ ផ្តល​មតិ​៤៩​នាក់​ស្មើ​២,៤K​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១​ខែកុម្ភៈ​ឆ្នា​២០១៦​។​

​គួរ​រំលឹក​ថា​ ការ​បោះ​ឆ្នោត​គាំទ្រ​នេះ​ សម្រាប់​តែ​កីឡាករ​កីឡាការិនី​ ដែល​ដណ្តើម​ពានរង្វាន់​ផ្នែក​ប្រជាប្រិយភាព​ប្រចាំឆ្នាំ​២០១៥​ប៉ុណ្ណោះ​។​ ដោយឡែក​លទ្ធផល​នៃ​ពានរង្វាន់​កីឡាករ​កីឡាការិនី​ឆ្នើម​ ដែល​ដណ្តើម​មេដាយមាស​នៅ​លើក​ឆាក​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៥​ មិន​ទាន់​ដឹង​នោះ​ទេ​ ៕

rimsa (3)

rimsa

rimsa (1)

rimsa (2)

rimsa (4)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print