ព័ត៌មានអន្តរជាតិ៖ ចំពោះអាមេរិកវត្ដមានរបស់ក្រុម អ៊ិស្លាមបង្កើតរដ្ឋជាគន្លឹះដ៏សំខាន់ក្នុងការ រក្សាមហាអំណាចនៅលើពិភពលោក របស់ខ្លួន។ ផ្ទុយទៅវិញមតិមួយចំនួន បានបញ្ជាក់ថា នោះជាលទ្ធផលនៃការ ធ្វើនយោបាយខុសរបស់អាមេរិក ទើប បង្កឱ្យមានការលេចចេញក្រុមអ៊ិខស្លាមបង្កើតរដ្ឋ ។
បើទោះបីមានការវាយប្រហារពីអា មេរិក និងសម្ពន្ធមិត្ដក៏ដោយក៏ក្រុម អ៊ិោស្លាមបង្កើតរដ្ឋនៅតែបន្ដបែកមែក សាខាឆ្ពោះទៅមុខដោយបង្កើតទីតាំងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ មានមនុស្សតិណាស់ដែលដឹងថា វត្ដមាន របស់ក្រុមIS ចាប់ផ្ដើមចេញពីនយោ បាយខុសឆ្គងរបស់អាមេរិក ។
សារព័ត៌មានអាល្លឺម៉ង់បានដកស្រង់ ប្រភពព័ត៌មានសម្ងាត់ដែលប្រមូលបាន ពីប្រទេសស៊ីរីឱ្យដឹងថា ក្រុមISមើលពី ខាងក្រៅជាកងកម្លាំងសាសនាជ្រុល និយមសាហាវព្រៃផ្សៃតែការពិតកម្លាំង ទាហានIS ធ្វើសកម្មភាពយ៉ាងម៉ត់ចត់ ម៉ឺងម៉ាត់មានច្បាប់ទម្លាប់ត្រឹមត្រូវ ក៏ ដូចជាមានក្រុមចារកម្មស៊ើបការណ៍យ៉ាង ល្អប្រសើរ។ ក្រុមISត្រូវបានគេចាត់ ទុកថា ជាក្រុមដែលកើតចេញពីអតីត មេទ័ពជាន់ខ្ពស់ធ្លាប់បម្រើការដឹកនាំកងទ័ពនៅក្នុងរបបរបស់អតីតមេដឹកនាំផ្ដាច់ ការអ៊ីរ៉ាក់ សាដាម ហ៊ូសេន ។
នៅពេលដែលកម្លាំងទាហាន និង រដ្ឋាភិបាលសាដាម ហ៊ូសេន បែកខ្ញែក ដួលរលំក្រោយ អាមេរិកវាយប្រហារ កាលពីឆ្នាំ២០០៣អតីតមន្ដ្រីទាហាន ជាង៤ម៉ឺននាក់ត្រូវបានហាមប្រាមចូល រួមបម្រើក្នុងជួររដ្ឋាភិបាលថ្មី ហើយមិន ទទួលបានប្រាក់បៀវត្សរ៍ពេលដែលរំសាយ ឱ្យចូលនិវត្ដន៍ទៀតផង។ មិនត្រឹមតែ ប៉ុណ្ណោះបណ្ដាមន្ដ្រីក្រោមរបបលោក សាដាម ហ៊ូសេន ក៏ត្រូវបានរដ្ឋាភិបាលថ្មី ស្និទ្ធអាមេរិកដឹកនាំដោយនាយករដ្ឋមន្ដ្រី នូរី អាល់ម៉ាលីគី បែងចែកក្នុងគោល ដៅចម្រាញ់ដកហូតមន្ដ្រីក្នុងគណបក្ស Baath ចេញពីជួរកងទ័ព និងរដ្ឋាភិបាល ក៏ដូចជាកាត់បន្ថយតួនាទីដឹកនាំរបស់ ក្រុមជនជាតិអ៊ិយស្លាមនិកាយសាន់នីទៀតផង។ ទាំងនោះហើយជាមូលហេតុដែល ជំរុញឱ្យអតីតមន្ដ្រីទាំងនោះខកចិត្ដដោយ ខ្លួនមិនទទួលបានភាពយុត្ដិធម៌ ទើប បង្កើតឱ្យមានក្រុមIS ហើយបញ្ចេញ កំហឹងដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួនធំនៅទីនោះ ។
ក្នុងពេលនេះដែរសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍របស់អាមេរិកបានដកស្រង់ ព័ត៌មានពីបុគ្គលដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយក្រុមIS មកបញ្ជាក់ថា ភាគច្រើនមេដឹកនាំក្រុមIS ជាអតីត មន្ដ្រីយោធាអ៊ីរ៉ាក់។ អតីតទាហានIS មួយរូបឈ្មោះ អាប៊ូ ហាមសា ដែលបាន រត់ចេញពីក្រុមIS ទៅកាន់ប្រទេសទួរគី កាលពីឆ្នាំ២០១៤ បាននិយាយថា គាត់ ទទួលបញ្ជាពីអតីតមន្ដ្រីយោធាក្រោម របបលោកសាដាម ហ៊ូសេន។ សូម្បី តែមេបញ្ជាការកម្លាំងIS នៅស៊ីរី ក៏ជា ជនជាតិអ៊ីរ៉ាក់ផងដែរ ។
លោក អាប៊ូ ហាមសា បន្ដទៀតថា បណ្ដាអតីតមន្ដ្រីចារកម្មក៏ដូចជាមន្ដ្រី យោធាបានប្រើប្រាស់សមត្ថភាព បទ ពិសោធន៍របស់ខ្លួនដែលធ្លាប់មានផែន ការយុទ្ធសាស្ដ្រវាយប្រហារពង្រីកទឹកដី ទប់ទល់នឹងការវាយប្រហារពីបរទេសបាន យ៉ាងល្អប្រសើរ ។
ចំណែកសារព័ត៌មានដេលីតេឡេក្រាម បានផ្សព្វផ្សាយថា រាល់សកម្មភាពរបស់ អតីតមេដឹកនាំអ៊ីរ៉ាក់ សាដាមហ៊ូសេន បានបន្សល់ទុកនូវទ្រព្យសម្បត្ដិដើម្បី បង្កើតក្រុមប្រឆាំងរដ្ឋាភិបាលជិតស្និទ្ធ នឹងអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះពួក គេក៏បានបញ្ជូនកម្លាំងសម្ងាត់ទៅក្រៅ ប្រទេសដើម្បីបំផុសបំផុលជ្រើសរើស កម្លាំងទាហានមកពីបរទេសចូលរួម ។
លោក Cole Bunzel បញ្ជាក់ទៀត ថា ការស្លាប់របស់អតីតមេដឹកនាំអាល់ កៃដា អូសាម៉ា ប៊ិនឡាដេន ដែលត្រូវ កម្លាំងទាហានអាមេរិកសម្លាប់នាឆ្នាំ ២០១១ បានបង្កឱ្យមានចន្លោះប្រហោង នៅក្នុងក្រុមអ៊ិរស្លាមជ្រុលនិយម។ ឆ្លៀត ក្នុងពេលចន្លោះប្រហោងនោះមេដឹកនាំ ប្រទេសអ៊ិរស្លាមអ៊ីរ៉ាក់ក៏បានបញ្ជាឱ្យធ្វើសកម្មភាពដាច់ដោយឡែកមិនស្ដាប់ ទៅតាមការបញ្ជារបស់មេដឹកនាំក្រុម អាល់កៃដាទៀតឡើយ ។
នៅខែមេសា ឆ្នាំ២០១៣ មេដឹកនាំ ប្រទេសអ៊ិ។ស្លាមអ៊ីរ៉ាក់បានប្រកាសពង្រីក ទឹកដីអ៊ិ ស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរីដែលហៅកាត់ថា ISIS ។ មិនត្រឹម តែប៉ុណ្ណោះក្រុមអាល់កៃដាដែលឈរជើង នៅក្នុងប្រទេសស៊ីរី ក៏បានប្រែក្លាយទៅ ជាសមាជិករបស់ក្រុមISIS ទៀតផង ។
សកម្មភាពខាងលើបានបញ្ជាក់យ៉ាង ច្បាស់ថា ការជ្រៀតជ្រែកដោយកម្លាំង យោធារបស់អាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់ ក៏ដូចជានៅស៊ីរីបានជំរុញឱ្យកើត មានក្រុមអ៊ិេស្លាមបង្កើតរដ្ឋ។ ទាំងនោះ ជាយុទ្ធសាស្ដ្រខុសឆ្គងរបស់អាមេរិក ។
ក្រុមអ្នកវិភាគបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំងពីជោគវាសនាពិភពលោកទាំង មូល ការស្ថិតស្ថេរពលរដ្ឋរស់នៅសុខ សាន្ដអាស្រ័យទៅលើប្រទេសមហាអំណាច នយោបាយរបស់ប្រទេសមហាអំណាច ហើយបើមហាអំណាចដើរនយោបាយ ខុសឆ្គងនោះមហន្ដរាយប្រាកដជាកើត មានជាមិនខាន ។
កន្លងមកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏បានប្រកាសនៅ មុខសភាអាមេរិកថា វាសនាសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោក គឺអាមេរិកជាអ្នក កំណត់ ហើយមានតែអាមេរិកប៉ុណ្ណោះជា អ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការចេញច្បាប់ ពាក់ព័ន្ធពាណិជ្ជកម្មសេដ្ឋកិច្ចគ្មានប្រទេស ណាមួយអាចចេញច្បាប់ទាំងនោះបាន ឡើយ ។
ទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា នយោបាយសេដ្ឋកិច្ចយុទ្ធសាស្ដ្រនៅលើពិភពលោកប្រមូលផ្ដុំនៅក្នុងរង្វង់ដៃអាមេ រិក ហើយបើអាមេរិកអនុវត្ដគោល នយោបាយខុសឆ្គងដូចជានៅក្នុងប្រទេសអ៊ីរ៉ាក់បង្កឱ្យមានក្រុមអ៊ិរស្លាមបង្កើតរដ្ឋ កើតឡើងអាចធ្វើឱ្យពិភពលោកធ្លាក់ក្នុងសភាពចលាចលជាក់ជាមិនខាន ។
អាមេរិកកំពុងតែប្រមូលអំណាចទាំងស្រុងដោយខ្លាចបាត់បង់ធ្លាក់ទៅក្នុងដៃ ប្រទេសដែលទើបតែរីកចម្រើន ក្នុង នោះមានប្រទេសចិននិងរុស្ស៊ីជាដើម។ ចិន កំពុងតែបោះពួយឆ្ពោះទៅមុខយ៉ាងឆាប់ រហ័សបានធ្វើឱ្យអាមេរិកព្រួយបារម្ភ ហើយ ត្រូវតែធ្វើគោលនយោបាយមួយចំនួន សម្រាប់ទប់ទល់ឥទ្ធិពលរបស់ចិន បើមិន ដូច្នោះទេអាចនឹងត្រូវបាត់បង់ក្នុងរយៈ ពេល១០ឬ២០ឆ្នាំខាងមុខ ៕
ប្រែសម្រួល៖ ម៉ែវ សាធី