ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានការណ៍ជាក់ស្តែងទាំងយប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានការសង្ស័យប្រជាពលរដ្ឋក្នុងភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ជាច្រើននាក់មានរោគសញ្ញាជម្ងឺគ្រុនឈីក។
ទិដ្ឋភាពជាក់ស្តែង លោកស្នងការបានយកចិត្តទុកដាក់គ្រប់ពេលវេលាដើម្បីឱ្យកម្លាំង ជួយអន្តរាគមន៍ លើវិធានការ ការពារ ដឹកជញ្ជូន ផ្តល់មធ្យោបាយ យកប្រជាពលរដ្ឋដល់មណ្ឌលសុខភាព៕
...
ដោយ៖ សិលា