ប្រទេសចិន ផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង រយៈពេល៤សប្តាហ៍ ដោយសារតែCOVID-19

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមន្ត្រីជំនាញរបស់ចិន បានរកឃើញត្រីក្លាសេមានផ្ទុកវីរុសកូរ៉ូណា នៅលើកញ្ចប់វេចខ្ចប់ផ្នែកខាងក្រៅ ពេលនេះប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រ ពីនាវារុស្ស៊ីពីរគ្រឿងសម្រាប់រយៈពេល ៤សប្តាហ៍

បើតាមមន្រ្តីការិយាល័យគយចិន បានប្រាប់សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះថា អាជ្ញាធរនៅខេត្តសានទុង (Shandong) ភាគខាងកើតនៃប្រទេសចិន បានប្រកាសថា ទំនិញដែលនាំចូលដោយ នាវារុស្ស៊ីទាំងពីរខាងលើមានផ្ទុកវីរុសកូរ៉ូណា(COVID-19) ភ្លាមៗនោះ មន្ត្រីគយចិន បានចាត់វិធានការបន្ទាន់ដោយផ្អាកឈប់ទទួលយកសេចក្តីប្រកាសទំនិញ នាំចូល។

ជាក់ស្តែង កាលពីថ្ងៃសុក្រម្សិលមិញ មន្ត្រីគយចិនបានប្រកាសថាប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រពីក្រុមហ៊ុនមួយរបស់ប្រេស៊ីលសម្រាប់ រយៈពេលមួយសប្តាហ៍។ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ប្រទេសចិនបានបន្តរឹតបន្តឹងការនាំចូលគ្រឿងសមុទ្រពីបណ្តាប្រទេសមួយចំនួនដោយសារតែបញ្ហាជំងឺរាតត្បាត COVID-19 នៅលើសំបក វេចកញ្ចប់។

គួរបញ្ជាក់ថា ប្រទេសចិន កាលពីសប្តាហ៍មុន ក៏បានផ្អាកការនាំចូលគ្រឿងសមុទ្រពីប្រទេសឥណ្ឌូនេស៊ីផងដែរ បន្ទាប់ពីមន្ត្រីជំនាញរកឃើញថាត្រីក្លាសេមានផ្ទុក វីរុសកូរ៉ូណា។ អាជ្ញាធរនៅភាគឦសាននៃខេត្តជីលីន (Jilin) ថែមទាំងបានរកឃើញវីរុសកូរ៉ូណានៅលើកញ្ចប់វេចខ្ចប់ មឹកដែលនាំចូលពីប្រទេសរុស្ស៊ីទៀតផង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print