​ដាច់​រលាត់​ខ្សែភ្លើង​ឆ្លង​ចរន្ដអគ្គិសនី​ទៅ​ទ្វារ​ដែក​ឆក់​បុរស​ម្នាក់​ស្លាប់

ចែករំលែក៖

​ខេត្តកណ្ដាល៖ ខ្សែភ្លើង​រលាត់​ដាច់​គៀប​ជាប់​នឹង​ទ្វារ​ដែក​ បណ្ដាល​ឲ្យ​ឆ្លង​ចរន្ដអគ្គិសនី​ឆក់​សម្លាប់​បុរស​ម្នាក់​ជា​ជាងសំណង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ថ្ងៃ​ទី​១០​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ ហ៊ីង​ វិ​រៈ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ពពេល​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ីង​ សោ​ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ជា​ជាង​ជួសជុលផ្ទះ​មាន​ប្រពន្ធ​ឈ្មោះ​ លួ​ន​ លាភ​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ មានកូន​២​នាក់​ប្រុស​ម្នាក់​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​ខ្សែរ​ភ្លើង​ត​ភ្ជាប់​ជាមួយ​ចរន្ដអគ្គិសនី​ទៅ​កាន់​ម៉ូ​ទ័​រ​កាត់​ការ៉ូ​ដើម្បី​កាត់​បិត​បន្ទប់​ផ្ទះ​ប្អូនបង្កើត​របស់​ខ្លួន​ ។​ ដោយ​មិនដឹង​ថា​ខ្សែរ​ភ្លើង​ដាច់​រលាត់​ឆ្លង​ចរន្ដ​ទៅ​ទ្វារ​ដែក​នោះ​ទេ​បន្ទាប់​ពី​កាត់​ការ៉ូ​រួច​ជន​រង​គ្រោះ​បាន​អង្គុយ​ផ្អែក​ទ្វារ​ដែក​ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​មួយ​រំពេ​ជ​តែ​ម្ដង​ ។​ សមត្ថកិច្ច​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ​ស្រុក​អង្គស្នួល​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្ដអគ្គិសនី​ឆក់​ប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

IMG-20160211-WA0016(1)

IMG-20160211-WA0017(1)

IMG-20160211-WA0018

IMG-20160211-WA0019

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print