​សុខ​ សុវណ្ណ​ និង​សេក​ គឹ​ម​រួន​ ដោះស្រាយ​ច​ម្ង​ល់​របស់​ទស្សនិកជន​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ស​ប្តា​ហ៍​នេះ

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​ប្រដាល់​ សុច​ សុវណ្ណ​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ ត្រូវ​ឡើង​ដោះស្រាយ​មន្ទិល​សង្ស័យ​ជាមួយ​កីឡាករ​ សេក​ គឹ​ម​រួន​ មក​ពី​ក្លិប​ អង្គរ​មាន​ជ័យ​ខេត្ត​សៀ​បរាម​ ក្នុង​ដំណើរ​ឆ្ពោះ​គ្រង​តំណែង​កំពូល​ជើងឯក​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​ទម្ងន់​៦០​គីឡូក្រាម​ នា​រសៀល​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ លើ​សង្វៀន​TiFFYARENA​ វគ្គ​ផ្ដាច់ព្រ័ត្រ​ ។​

​ជំនួប​រវាង​កីឡាករ​ សុខ​ សុវណ្ណ​និង​កីឡាករ​ សេក​ គឹ​ម​រួន​ មុន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ខាងលើ​នេះ​ ពួក​គេ​បាន​ព្យាយាម​ហ្វឹកហាត់​ និង​វាយ​ឈ្នះ​ឆ្លងកាត់​វគ្គ​ជម្រុះ​តាម​ពូ​ល​ព្រមទាំង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ដោយ​ជោគជ័យ​ ហេតុ​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​ចាប់អារម្មណ៍​ជា​ខ្លាំង​ខណៈ​វត្តមាន​របស់​អ្នក​ប្រដាល់​ទាំង​២​នាក់​ហាក់​ខុស​គ្នា​បើ​គិត​ពី​បទ​ពិសោធន៍​នៅ​លើ​សង្វៀន​ប្រដាល់​នោះ​។​

​កីឡាករ​ សុខ​ សុវណ្ណ​ គឺ​អ្នក​ប្រដាល់​ចាស់វស្សា​របស់​សមាគម​ កីឡា​ករសួងការពារជាតិ​ បាន​វាយ​យកឈ្នះ​ដៃគូ​របស់​២​នាក់​ចាញ់​ម្នាក់​ឈរ​នៅ​រៀង​ទី​១​ក្នុង​ពូ​ល​ B​ ហើយ​បន្ត​វាយ​ឈ្នះ​មួយ​ប្រកួត​ទៀត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ គឺ​ឈ្នះ​ កីឡាករ​ ឌុ​ម​ កែវ​ដា​ របស់​ក្លិប​មកុដ​រាជសីហ៍​ដោយ​ពិន្ទុ​។​

​ចំណែកឯ​កីឡាករ​ សេក​ គឹ​ម​រួន​ បាន​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​៣​ប្រកួត​ក្នុង​ពូ​ល​ A​ វាយ​ឈ្នះ​ទាំង​៣​ប្រកួត​ ឈរ​នៅ​លេខ​រៀង​ទី​១​ រួច​បាន​វាយ​ឈ្នះ​ កីឡាករ​ម៉​ន​ ចាន់​ដា​រ៉ា​ មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ​ លេខ​២​ពូ​ល​B​ដោយ​ពិន្ទុ​។​

​ក្រោយ​ចប់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពួក​គេ​ទាំង​២​នាក់​ សុទ្ធតែ​បាន​សន្យា​ថា​ នៅ​វគ្គ​ ផ្តាច់ព្រ័ត្រ​ពួក​ខ្លួន​នឹង​ធ្វើ​ឲ្យ​បាន​កាន់​ល្អ​ជាង​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​ទៅ​ទៀត​ ។​ បើ​ទោះបី​ សុខ​ សុវណ្ណ​និង​សេក​ គឹ​ម​រួន​សុទ្ធតែ​អះអាង​ថា​ ចង់​គ្រប់គ្រង​ពានរង្វាន់​និង​ប្រាក់​លាន​របស់​ស៊ីម៉ងត៍​អូដ្ឋ​រៀងៗ​ខ្លួន​។​ ច​ម្ង​ល់​ទាំងនេះ​ និង​ត្រូវ​អ្នក​ប្រដាល់​ទាំង​២​នាក់​បញ្ចប់​នា​យប់​ថ្ងៃ​សៅរ៍​។​

​ប៉ុន្តែ​អ្នក​ដែល​អាច​បញ្ជាក់​ថា​ កីឡាករ​ សុខ​ សុវណ្ណ​ឬ​ក៏​សេក​គឹ​ម​រួន​ឈ្នះ​វគ្គ​ផ្តាច់​ព្រ័ត​មាន​រំពឹង​លើ​ចុង​ប៊ិ​ច​លោក​គណៈកម្មការ​ដាក់​ពិន្ទុ​ទាំង​៥​នាក់​ប៉ុណ្ណោះ​ហើយ​ទស្សនិកជន​សង្ឃឹមថា​ ទឹកប៊ិច​គណៈកម្មការ​ផ្តល​ភាព​ សុក្រឹត​យុត្តិធម៌​មិន​លំអៀង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​វិជ្ជាជីវៈ​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​រដូវ​កាល​ទី​២​ រវាង​សេក​ គឹ​ម​រួន​ និង​សុខ​ សុវណ្ណ​។​

​ចំពោះ​ កីឡាករ​ ម៉​ន​ ចាន់​ដា​រ៉ា​ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​ កងទ័ពជើងគោក​ ត្រូវ​ប្រកួត​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ កីឡាករ​ ឌុ​ម​ កែវ​ដា​ មក​ពី​ក្លិប​ម្កុដ​រាជសីហ៍​។​

​គួរ​រំលឹក​ថា​ ចំពោះ​ពានរង្វាន់​និង​ប្រាក់​រង្វាន់​កំពូល​ជើងឯក​«​អធិរាជ​សង្វៀន​ស៊ីម៉ងត៍​អូដ្ឋ​ »​ ចំណាត់ថ្នាក់​ទទួល​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​ចំនួន​២.៥០០​ដុល្លារ​ លេខ​២​ ទទួល​បា​នប​ពានរង្វាន់​១​ និង​ថវិកា​ចំនួន​១.០០០​ដុល្លារ​ និង​លេខ​៣​ទទួល​បាន​ពានរង្វាន់​ថវិកា​ចំនួន​៥០០​ដុល្លារ​ ៕​

ses

ses (2)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print