នគរបាលខណ្ឌដូនពេញបង្រ្កាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៤នាក់ រួមនិងថ្នាំញៀនប្រភេទម៉ាទឹកកក់មួយចំនួន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកនិងនគរបាលប៉ុស្តិ៍ ផ្សារថ្មីទី២ ខណ្ឌដូនពេញ បានធ្វើការជិះល្បាតមូលដ្ឋានរបស់ខ្លួនដើម្បីការពារជូនប្រជាពលរដ្ឋនាពេលរដូវបុណ្យចូលឆ្នាំចិននិងវៀតណាមនោះ ក៏ប្រទះឃើញជនសង្ស័យទាំងអស់នេះ ហើយឃាត់ខ្លួននិងសាកសួររួចទើបដឹងថាជាមុខសញ្ញាចែកចាយគ្រឿងញៀន ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ចំនួន២គោលដៅ ដោយគោលដៅទី១ គឺកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ នៅចំណុចផ្លូវរថភ្លើង ភូមិ៣(ប្លុកបឹងកក់)សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួនទី១ ឈ្មោះ សៅ ស្រីដា ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក និងទី២ឈ្មោះគ្រី ចាន់ថន អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលនិងដកហូត ថ្នាំញៀនប្រភេទ ម៉្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)១កញ្ចប់ និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ។

ដោយឡែកគោលដៅទី២ នៅចំណុចច្រកចូលភូមិ៩ សង្កាត់ផ្សារថ្មីទី២ នៅវេលាម៉ោង៨និង៣០នាទីយប់ ជាលិទ្ធផលឃាត់ខ្លួន ជនសង្ស័យ២នាក់ទី១ឈ្មោះ សៅ សាវឿន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល ម្តុំសាលាសន្ធរម៉ុក ខណ្ឌទួលគោក និងទី២ឈ្មោះ រិត សោភ័ណ្ឌ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងដកហូត ជាក់ស្ដែងមានម៉្សៅក្រាមពណ៌ស ថ្លា(ម៉ាទឹកកក់)ចំនួន១កញ្ចប់ ម៉ូតូ១គ្រឿង ម៉ាក ស៊ុយសីុគីនិច ពណ៌ស លាយផ្កាឈូកផ្លាកលេខកណ្តាល1Q5256 ទូរស័ព្ទមួយគ្រឿង និងកាបូបដៃ២ និងប្រាក់មួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់នេះ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

image

image

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print