ភ្នំពេញ ៖ រថយន្តម៉ាកFUSO សណ្ដោងទូកុងតឺន័រមួយគ្រឿង បានបើកធ្លាក់ផ្លូវ៥០ម៉ែត្រ ក្បែរផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ ក្នុងអំឡុងម៉ោង១០យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បណ្ដាលឲ្យរងការខូចខាត តែសំណងល្អដែរដែលគ្មានអ្នករបួសធ្ងន់ធ្ងរនិងស្លាប់ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តម៉ាក FUSO ក្បាលពណ៌ស សណ្ដោងទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-7020 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ត្រមានទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដែលជាចំណុចផ្លូវរាងកោង និងសង្ស័យបួងចង្កូតមិនទាន់
ក៏ជ្រុលទៅបុកបង្គោលថ្មនៅលើចិញ្ចេីមផ្លូវសម្រាប់ដាក់សញ្ញាឲ្យប្រុងប្រយ័ត្នបាក់អស់មួយដេីមរួចធ្លាក់ផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាត តែសំណាងដែរដែលមិនបណ្ដាលឲ្យតៃកុងឬមនុស្សណាម្នាក់រងរបួស ។
ក្រោយកេីតហេតុ អ្នកបើករថយន្តបង្កបានចេញពីកន្លែងកេីតហេតុបាត់ទៅ ដោយបានទាក់ទងទៅខាងរថយន្តស្ទួចឲ្យមកស្ទួចរថយន្តខាងលេីយកទៅរក្សាទុក ដេីម្បីជួសជុលដោយខ្លួនឯងមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឡេីយ ៕ ដោយ៖ ភារ៉ា ដង្កោ