ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដែលមានការសង្ស័យ បានឆ្លងជំងឺគ្រុនឈីក និងកំពុងសំរាកព្យាបាល ចំនួន១៩នាក់ ស្ថិតនៅវត្តជ្រោយស្ដី ក្នុងភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបាន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត ជាថវិកាមួយចំនួន ផ្ដល់ជូនប្រជាពលរដ្ឋដែលមានការសង្ស័យបានឆ្លងជំងឺគ្រុនឈីក នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោកអភិបាលខេត្ត លើកទឹកចិត្ត និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាថែរក្សាសុខភាព អនុវត្តតាមការណែនាំ ក្រុមគ្រូពេទ្យ៕
...
ដោយ៖ សិលា