រថយន្តFUSO សណ្ដោងទូកុងតឺន័រ​ បេីកធ្លាក់ផ្លូវ៥០ម៉ែត្រ​ទាំងយប់​ សំណាងគ្មានអ្នករបួស

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាកFUSO សណ្ដោងទូកុងតឺន័រមួយគ្រឿង​ បានបើកធ្លាក់ផ្លូវ៥០ម៉ែត្រ​ ក្បែរផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ ក្នុងអំឡុងម៉ោង១០យប់​ ថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២០​ បណ្ដាលឲ្យរងការខូចខាត​ តែសំណងល្អដែរដែលគ្មានអ្នករបួសធ្ងន់ធ្ងរនិងស្លាប់​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តម៉ាក​ FUSO ក្បាលពណ៌ស​ សណ្ដោងទូកុងតឺន័រ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 4A-7020 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ត្រ​មានទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុដែលជាចំណុចផ្លូវរាងកោង​ និងសង្ស័យបួងចង្កូតមិនទាន់​
ក៏ជ្រុលទៅបុកបង្គោលថ្មនៅលើចិញ្ចេីមផ្លូវសម្រាប់ដាក់សញ្ញាឲ្យប្រុងប្រយ័ត្ន​បាក់អស់មួយដេីមរួចធ្លាក់ផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាត តែសំណាងដែរដែលមិនបណ្ដាលឲ្យតៃកុង​ឬមនុស្សណាម្នាក់រងរបួស​ ។

​ ក្រោយកេីតហេតុ​ អ្នកបើករថយន្តបង្កបានចេញពីកន្លែងកេីតហេតុបាត់​ទៅ ដោយបានទាក់ទងទៅខាងរថយន្តស្ទួចឲ្យមកស្ទួចរថយន្តខាងលេីយកទៅរក្សាទុក​ ដេីម្បីជួសជុលដោយខ្លួនឯងមិនរំខានដល់អាជ្ញាធរ​ និងសមត្ថកិច្ចមូលដ្ឋានឡេីយ​ ៕ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print