ភ្នំពេញ៖ បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹង ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌចម្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឡេង ស៊ីនិត ភេទប្រុស អាយុ24ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ រីឯនារីរងគ្រោះឈ្មោះស.ស.រ. អាយុ១៥ឆ្នាំ មុខរបរលក់ត្រីងៀត ។
នគរបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា នារីរងគ្រោះបានស្រឡាញ់គ្នាជាមួយបុរសសង្ស័យជាង២ឆ្នាំមកហើយ ។ លុះនៅថ្ងៃទី៩ ខែកុម្ភៈ នារីរងគ្រោះបានទៅផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យឈ្មោះ ឡេង ស៊ីនិត មិននៅផ្ទះឡើយ រហូតដល់ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ទើបជនសង្ស័យត្រឡប់មកពីផ្ទះម្តាយមីងវិញ ឃើញនារីរងគ្រោះនៅលើផ្ទះរបស់ខ្លួន ក៏នាំគ្នាឆាបាយព្រឹកហូប ។ បន្ទាប់មកទៀត ពួកគេបានរួមភេទគ្នាសម្រេចម្តង ។
ដោយឡែក ម្តាយក្មេងស្រីរងគ្រោះ ដោយបាត់កូនរបស់ខ្លួននោះ បានដើររក ក៏ប្រទះឃើញកូនស្រីនៅជាមួយជនសង្ស័យ ។ ពេលនោះស្ត្រីម្តាយក្មេងស្រីរងគ្រោះបានទៅប្តឹងសមត្ថកិច្ចនគរបាលឲ្យចាប់ខ្លួនជនសង្ស័យតែម្តង ៕