ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកសំរោងទងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការពីបទមនុស្សឃាតដោយចេតនាបន្ទាប់ពីជនរូបនេះបានរត់គេចខ្លួនអស់រយៈពេល៤ឆ្នាំនាពេលកន្លងមកដើម្បីប្រគល់អោយតុលាការចាត់ការបន្តតាមនីតិវិធី។
ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នៅភូមិទ្រា ឃំុព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ឃុត សុផលអធិកានគរបាលស្រុកសំរោងទងបានអោយដឹងថា កម្លាំងជំនាញ និងប៉ុស្តិ៍ព្នាយបានអនុវត្តតាមដីកាចាប់ខ្លួនលេខ92ចុះថ្ងៃទី03-12-2008 ចាប់ខ្លួនឈ្មោះទក ឌុង ភេទប្រុស អាយុ30ឆ្នាំ នៅភូមិទ្រា ឃំុព្នាយ ស្រុកសំរោងទង ដែលចេញដោយចៅក្រម ខ្លូត ពេជ្រ ជាប្រធានសាលាដំបូងខេត្តកំពង់សឺ្ព ។
លោកអធិការបានអោយដឹងបន្តថា មូលហេតុដែលនាំអោយមានការចេញដីការអោយសមត្ថកិច្ចតាមចាប់ជនរូបនេះព្រឡកាលពីថ្ងៃទី១០ឧសភាឆ្នាំ២០០៨ ជនសង្ស័យរូបនេះបានប្រព្រឹត្តអំពើមនុស្សឃាតទៅលើជនរងគ្រោះម្នាក់នៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង។
ក្រោយបង្កជននេះបានរត់គេចមិនព្រមចូលខ្លួនដោះស្រាយនៅចំពោះមុខច្បាប់ទើបបានជាមានការចេញដីកាបង្គាប់អោយចាប់ខ្លួនដើម្បីយកមកផ្តន្ទាតោសតាមច្បាប់៕
...
ដោយ៖ សេនាស័ក្តិ