ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់កម្លាំងនគរបាលសហការសន្តិសុខ បានលួចម៉ូតូបានសម្រេចតែរត់មិនរួចហើយក៏សម្រេចចិត្ត លោតចូលទឹកទន្លេបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២០នៅចំណុចបរិវេនកោះពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ សន្តិសុខកោះពេជ្រ ស្នាក់នៅផ្ទះគ្មានលេខ ភូមិក្បាលកោះ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនសង្ស័យ ឈ្មោះ ធី ស៊ីណាត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៩០៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនពីបទលួចម៉ូតូ ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់ បានអោយដឹងថាមុនកើតហេតុកម្លាំងនគរបាលបានល្បាតក្នយងមូលជាពិសេសតំបន់ដែលមានភ្ញៀវចេញចូលច្រើនស្រាប់តែមកដល់បរិវេនកោះពេជ្របានលឺស្រែកផ្អើលឆាឡោដេញចាប់ចោរលួចម៉ូតូបានឃើញបុរសជនសង្ស័យបានលោតចូលដៃទន្លេសាបហើយក៏បានលួងជនសង្ស័យអោយឡើងលើគោកវិញជៀសវៀងខ្លាចគ្រោះស្លាប់ក្នយងទឹកនិងធានាហាមមិនអោយអ្នកវ៉ៃនោះទេប្រហែល១០នាទីជនសង្ស័យព្រមឡើងមកលើគោកវិញព្រមអោយនគរបាលដាក់ខ្នោះចាប់តាមសម្រួលនិងបាននាំមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំបន្ត ។
បច្ចុ្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌចំការមនជាបណ្ដោះអាសន្នសិន ៕ ដោយ៖ ជីណា