រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម នឹង ធ្វើឱ្យ ក្រុមហ៊ុន សារព័ត៌មាន ក្លាយជាអង្គភាពស្របច្បាប់ពេញលេញ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ចុងខែកញ្ញា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបាន ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ ធ្វើកិច្ចសហការជាមួយ ក្រសួងការងាររៀបចំជាសិក្ខាសាលាពាក់ពន្ធ័ទៅនិង ប្រកាសអន្តរក្រសួង ស្តីអំពីការគ្រប់គ្រង ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកនិង ពាណិជ្ជនាម សម្រាប់អាជ្ញាបណ្ណ លើវិស័យព៏ត៌មាន និងសោតទស្សន៏ ដើម្បីអោយអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា បានយល់ច្បាស់ហើយ ចូលរួមអនុវត្តទាំងអស់គ្នា។

​លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា គម្រោងការរៀបចំជាសិក្ខាសាលានេះ គឺធ្វើ យ៉ាងអោយគ្រប់ស្ថាប័ណ្ណសារព័ត៌មាននៅកម្ពុជា ដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវ ហើយមាន បុគ្គលិកលើសពី ៨នាក់ ត្រូវតែចុះបញ្ជីនៅក្រសួងការងារ ដើម្បីដាក់បញ្ចូលឈ្មោះ បុគ្គលិក និងថ្នាក់ដឹកនាំ អង្គភាពសារព័ត៌មានទាំងនោះ ទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ប ស ស ដែលជា កាតព្វកិច្ចត្រូវតែធ្វើ ហើយប្រធានអង្គភាព ស្ថាប័នកាសែតនោះ ជាអ្នកចេញថ្លៃ ចំណាយសម្រាប់បុគ្គលិក ដល់ ប ស ស ក្នុងគោលដៅជួយសម្រួលការលំបាកនានា នៅពេល ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួប្រទះយថាភាពផ្សេងៗ ដូចជាជំងឺ និង មាតុភាពជាដើម។

​គួររំលឹកឡើងវិញដែរថា ប្រកាសអន្តរក្រសួងស្ដីពី៖ការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ នេះមានគោលបំណងគ្រប់គ្រងការ ចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និង សោតទស្សន៍ និងចុះបញ្ជីម៉ាក ពាណិជ្ជនាម តាមការស្នើសុំរបស់ប្រតិបត្តិករ ប្រព័ន្ធ ផ្សព្វផ្សាយស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

...

ការចុះបញ្ជីពាណិជ្ជកម្ម ការពារម៉ាក និងពាណិជ្ជនាម លើវិស័យព័ត៌មាន និង សោត ទស្សន៍ ដើម្បីធានាថា អត្តសញ្ញាណនៃ អង្គភាព ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍ នីមួយៗ មិនជាន់លើអត្តសញ្ញាណនៃអង្គភាព ស្ថាប័ន ហើយ ប្រកាសនេះ មានគោលដៅ កំណត់ ដូចខាងក្រោមព័ត៌មាន និងសោតទស្សន៍ដទៃទៀត ដែលបានច្បាប់អនុញ្ញាត រួច ហើយ។ ការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំ ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និង បញ្ជី ម៉ាក ដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់។ មិនអនុញ្ញាតឲ្យប្រើប្រាស់ម៉ាក និងពាណិជ្ជនាម ដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ជាសាធារណៈ សីលធម៌សង្គម ឬប្រពៃណីល្អរបស់ជាតិ និងម៉ាកដែលមិនអាចចុះបញ្ជីបានដូចមានកំណត់ ក្នុងច្បាប់ ជាធរមាន។
ការចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម នឹង ធ្វើឱ្យ ក្រុមហ៊ុន សារព័ត៌មាន ក្លាយជា អង្គភាព ស្របច្បាប់ ពេញលេញ ៕
ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print