នគរបាលស្រុកសំរោងទងចាប់ខ្លួនជនសង្ស័យម្នាក់តាមដីការតុលាការបន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល៤ឆ្នាំពីបទមនុស្សឃាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកសំរោងទងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការពីបទមនុស្សឃាតដោយចេតនាបន្ទាប់ពីជនរូបនេះបានរត់គេចខ្លួនអស់រយៈពេល៤ឆ្នាំនាពេលកន្លងមកដើម្បីប្រគល់អោយតុលាការចាត់ការបន្តតាមនីតិវិធី។

ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នៅភូមិទ្រា ឃំុព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ទោ ឃុត សុផលអធិកានគរបាលស្រុកសំរោងទងបានអោយដឹងថា កម្លាំងជំនាញ និងប៉ុស្តិ៍ព្នាយបានអនុវត្តតាមដីកាចាប់ខ្លួនលេខ92ចុះថ្ងៃទី03-12-2008 ចាប់ខ្លួនឈ្មោះទក  ឌុង ភេទប្រុស អាយុ30ឆ្នាំ នៅភូមិទ្រា ឃំុព្នាយ ស្រុកសំរោងទង ដែលចេញដោយចៅក្រម ខ្លូត  ពេជ្រ ជាប្រធានសាលាដំបូងខេត្តកំពង់សឺ្ព ។

លោកអធិការបានអោយដឹងបន្តថា មូលហេតុដែលនាំអោយមានការចេញដីការអោយសមត្ថកិច្ចតាមចាប់ជនរូបនេះព្រឡកាលពីថ្ងៃទី១០ឧសភាឆ្នាំ២០០៨ ជនសង្ស័យរូបនេះបានប្រព្រឹត្តអំពើមនុស្សឃាតទៅលើជនរងគ្រោះម្នាក់នៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង។

ក្រោយបង្កជននេះបានរត់គេចមិនព្រមចូលខ្លួនដោះស្រាយនៅចំពោះមុខច្បាប់ទើបបានជាមានការចេញដីកាបង្គាប់អោយចាប់ខ្លួនដើម្បីយកមកផ្តន្ទាតោសតាមច្បាប់៕

IMG-20160211-WA0042

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print